បន្ទាប់ពី Miss USA ស្បែកខ្មៅឈ្នះមកុដ Miss Grand ស្រាប់តែ សេង រដ្ឋា បង្ហោះសារមួយផ្អើលអ្នកគាំទ្រ
អស់រយៈជិតមួយខែទៅហើយចាប់តាំងពីបណ្ដាបេក្ខភាពបវរកញ្ញាទាំង ៦៣ ប្រទេសធ្វើដំណើរចេញពីមាតុប្រទេសរបស់ខ្លួនដើម្បីតំណាងជាតិទៅចូលរួមប្រកួតកម្មវិធីលំដាប់អន្តរជាតិ Miss Grand International 2020 ដែលប្រព្រឹត្តទៅក្នុងប្រទេសថៃ ។
ឆ្លងកាត់ការប្រកួតមកអស់ជាច្រើនវគ្គ សម្រាប់រាត្រីគ្រងមកុដនាយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ កម្មវិធី Miss Grand International ក៏បានរកឃើញហើយ នូវជ័យលាភីបវរកញ្ញាឯកប្រចាំឆ្នាំ ២០២០ ដោយក្នុងនោះ ម្ចាស់មកុដគឺបានទៅលើ Miss Grand មកពីប្រទេស United State of America ដែលនាងជាបវរកញ្ញាទទួលជ័យលាភីបន្ទាប់ពីប្រទេស Venezuela ម្ចាស់មកុដឆ្នាំ ២០១៩ កន្លងទៅ ។
យ៉ាងណាមិញ បើងាកទៅមើលអតីតម្ចាស់ពាន Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា ឯណោះវិញ បន្ទាប់ពីបវរកញ្ញា Abena Appiah ក្លាយជាម្ចាស់មកុដអន្តរជាតិហើយ ស្រាប់នាងក៏បានចេញមកបង្ហោះសារមួយថា «MGI 2020 គាត់ក្លៀកខ្មៅ សម្បុរខ្មៅ សក់ប៉ោង គាត់ជាប់ហើយតែ…. ???? សម្រាប់ខ្ញុំគាត់ស័ក្តិសម ការបង្ហាញសមត្ថភាពគ្រប់វគ្គគឺទាក់ទាញ unique» ៕