របរពេញដៃ តែឧកញ៉ា ប៊ុន រតនា និង ភរិយា នៅឆ្លៀតលក់អាហារដ៏សាមញ្ញនេះ
មហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមបានឃើញមកហើយដែរ ពីជីវិតឯកជនរបស់អតីតអ្នកដឹកនាំ ប៊ុន រតនា និង ភរិយាជាអតីតតារាសម្តែង លីឈី ហាក់មមាញឹកយ៉ាងខ្លាំងលើមុខជំនួញរបស់ខ្លួន ក្រោយចាកចេញពីវិថីសិល្បទាំងស្វាមីភរិយាតែម្តង ។
ម្យ៉ាងវិញទៀត ក្រោយពីស្វាមីបានទទួលរមងារជាឧកញ៉ា និង ភរិយាក្លាយទៅជាជំទាវហើយនោះ មហាជននៅតែសង្កេតឃើញថាឧញ៉ា ប៊ុន រតនា និង ភរិយា លីឈី ហាក់កាន់តែមមាញឹក និង ស្រុះដៃគ្នាកាន់តែខ្លាំងក្នុងរបររកស៊ីរៀងៗខ្លួន ។
កាលពីកន្លងមក មិត្តក្នុងសិល្បៈធ្លាប់បានលើកឡើងហើយថា ក្រោយពីរៀបការ និង បញ្ចប់ជីវិតសិល្បៈ ជំទាវ លីឈី ហាក់ទទួលបានសុភមង្គលយ៉ាងខ្លាំង ក្នុងការរស់នៅជាមួយនឹងស្វាមី ដោយជំទាវតែងតែទទួលបាននូវអ្វីជាតម្រូវការរបស់ខ្លួន មិនថាតែសម្ភារប្រើប្រាស់ និង ជីវិតរស់នៅយ៉ាងមានភាពកក់ក្តៅ សុភមង្គលពេញទី ។
ជាក់ស្តែង អ្វីដែលកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកាន់តែសរសើរពីស្វាមីភរិយាគូនេះទៀតនោះ ព្រោះថ្មីៗនេះ ឧកញ៉ា ប៊ុន រតនា និង ភរិយា លីឈី បានបង្កើនរបររកស៊ីថ្មីបន្ថែមមួយទៀតហើយ ដែលជារបរលក់ទាខ្វៃមានយីហ៊ោថា «អេសឆ្ងាញ់» ដោយបានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កាន់តែសរសើរពីគំនិតច្នៃប្រឌិតបង្កើត Frenchie ផ្ទាល់ខ្លួន ក៏ដូចជាការរកស៊ីយ៉ាងសាមញ្ញៗរបស់អ្នកទាំងពីរទៀតផង ៕