យូរៗម្ដង ឃើញនាង ឡាំយ៉ង សម្ញែងរាងឡើងស្វែលនៅអាយុ ៤០ ឆ្នាំ
កំពូលតារាថៃ Nune Woranuch ត្រូវបានគេស្គាល់ជាតារាសម្ដែងដ៏លេចធ្លោធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់ទស្សនិកជនតាមរយៈរឿង «នាងឡាំយ៉ង» ហើយបើទោះបីជាបច្ចុប្បន្ន មានសិល្បការិនីក្មេងៗពន្លកក្រោយជាច្រើនបានរីកដុះដាលនៅក្នុងវិស័យមួយនេះ ប៉ុន្ដែនាងនៅតែអាចក្ដោបបានតំណែងតួឯកដដែល ព្រោះតែភាពប៉ិនប្រសប់ក្នុងការសម្ដែង បូករួមនឹងរូបសម្រស់ស្អាតពីធម្មជាតិ ។
និយាយដល់រឿងរូបសម្ផស្ស ថ្វីដ្បិតតែបច្ចុប្បន្នតារាស្រី Nune Woranuch មានអាយុ ៤០ ឆ្នាំហើយ តែរឿងដែលគួរឱ្យកោតសរសើរនោះ នាងពូកែថែសម្ផស្សណាស់ សាច់ឈាមនៅតែចាំ មុខមាត់ក៏នៅក្មេងផូរផង់ រីឯរាងវិញក៏ស្រឡូនស្អាតភ្លឹងដដែល ហើយបើងាកទៅមើលដងខ្លួនទៀតនោះ ក៏ស្រឡូនគួរឱ្យស្រឡាញ់មិនណយទេ ។
ដោយសារតែភាពជឿជាក់បែបនេះ តារាសម្ដែងស្រីជើងចាស់ខាងលើបានទៅសម្ញែងរាង បង្អួតភាពទាក់ទាញនៅសមុទ្រ ព្រមទាំងបង្ហាញសាច់ចង្កេះសខ្ចី សំដិលជាមួយនឹងពន្លឺថ្ងៃដោយមិនញញើតនោះទេ ៕