Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អបអរសាទរ លីវ ជីលី ឈ្នះការបោះឆ្នោត ចូលវគ្គ ២០ នាក់ចុងក្រោយដោយស្វ័យប្រវត្តិ
តារា

អបអរសាទរ លីវ ជីលី ឈ្នះការបោះឆ្នោត ចូលវគ្គ ២០ នាក់ចុងក្រោយដោយស្វ័យប្រវត្តិ

អត្ថបទដោយ​៖ Phanith មីនា ១៩, ២០២១

ប្រិយមិត្តបានដឹងរួចមកហើយថា​ បន្ទាប់ពីបវរកញ្ញា Miss Grand ទាំងអស់បានធ្វើដំណើរទៅដល់ប្រទេសថៃ ក្នុងនោះគ្រប់បវរកញ្ញាត្រូវបានធ្វើចត្តាឡីស័ក ចំនួន ១៤ ថ្ងៃមុននឹងធ្វើការឡើងប្រកួត នៅលើឆាក ។ ដោយឡែកសម្រាប់ពេលនេះដែរ ការធ្វើចត្តាឡីស័កក៏ត្រូវបានបញ្ចប់រួចរាល់ហើយ ចំណែកបេក្ខភាពទាំងអស់ក៏បានចេញមកបន្តបេសកម្មរបស់ខ្លួនជាបន្ត ។

យ៉ាងណាមិញ ទន្ទឹមនឹងនេះកម្មវិធីប្រកួតលំដាប់ថ្នាក់ពិភពលោកនេះធ្វើការជ្រើសរើសបេក្ខភាពបវរកញ្ញាប្រទេសណាមួយដែលទទួលបានចំនួន Like និង Share ច្រើនជាងគេនោះ នឹងអាចឈានទៅដល់វគ្គ ២០ នាក់ចុងក្រោយដោយស្វ័យប្រវត្តិ ហេតុដូចនោះ យើងក៏ឃើញថាមហាជនអ្នកគាំទ្រ ប្រទេសនីមួយៗ ក៏បានធ្វើការ Vote  រៀងៗ ខ្លួនដោយហេតុថា​ចង់ឱ្យបរវកញ្ញាតំណាងប្រទេសខ្លួនទទួលបានជ័យជំនះ។  ហើយក្នុងនោះ គេក៏ឃើញបងប្អូនខ្មែរយើងមានការខិតខំខ្លាំងណាស់ព្រោះចង់ឱ្យកញ្ញា លីវ ជីលី តំណាងប្រទេសខ្មែរបានឈានទៅដល់វគ្គ ២០ នាក់ចុងនឹងគេ​ ។

ដោយឡែកព្រោះតែការសាមគ្គីរបស់បងប្អូនខ្មែរយើងនៅយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះ ទំព័រផេកផ្លូវការនៃកម្មវិធីប្រកួត Miss Grand International បានចេញមកបង្ហោះលទ្ធផល ដោយក្នុងនោះមហាជនខ្មែរពិតជាសប្បាយរីករាយជាខ្លាំង ព្រោះបវរកញ្ញាខ្មែរ លីវ ជីលី ទទួលបានការបោះឆ្នោតច្រើនជាគេលំដាប់លេខ ១ ហើយអាចឈានទៅដល់វគ្គ ២០ នាក់ ចុងក្រោយ ដោយស្វ័យប្រវត្តិ។

ដូចគ្នានេះ ទន្ទឹមនឹងឃើញជំហានដំបូងបវរកញ្ញាខ្មែរធ្វើបានល្អដូចនេះ វាពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែមានទំនុកចិត្តខ្លាំងបន្ថែមទៀតថាខ្មែរពិតជាអាចនាំជ័យលាភីជូនប្រទេសជាមិនខាន ហើយពិភពលោកក៏កាន់តែស្គាល់ប្រទេសខ្មែរកាន់តែច្បាស់ផងដែរ៕

 

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់