Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រស់ សុធាវី នៅបន្តធ្វើចត្តាឡីស័ក ខណៈមិត្តភក្តិរួមក្រុមឆ្លងកូវីដ-១៩ បន្តបន្ទាប់
តារា

រស់ សុធាវី នៅបន្តធ្វើចត្តាឡីស័ក ខណៈមិត្តភក្តិរួមក្រុមឆ្លងកូវីដ-១៩ បន្តបន្ទាប់

មីនា ១៩, ២០២១

ខណៈដែលមិត្តរួមក្រុមមួយចំនួននៅក្នុងផលិតកម្មហង្សមាសបានផ្ទុកវីរុសកូវីដ-១៩ ពេលនេះពិធីការិនី រស់ សុធាវី ហាក់មិនស្ងប់ចិត្តឡើយ តែពេលនេះនាងមិនមានរោគសញ្ញាអ្វីគួរឱ្យបារម្ភឡើយយ៉ាងណានាងនៅតែបន្តឃុំខ្លួនដាច់ដោយឡែកពីក្រុមគ្រួសារ ។

ដើម្បីជាការអរគុណដល់មិត្តភក្តិក៏ដូចជាអ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេសដែលចង់ដឹងពីសុខទុក្ខរបស់នាង ពេលនេះពិធីការិនី រស់ សុធាវី បានរៀបរាប់ឱ្យដឹងថា នាងបានតាមដានសុខភាពជាប្រចាំឃើញថាមិនមានអ្វីប្លែកនោះទេ គឺល្អជាធម្មតា ប៉ុន្តែនាងបានដាក់ខ្លួនដាច់ដោយឡែកពីមិត្តរួមការងារក៏ដូចជាក្រុមគ្រួសារផង​ដែរ ។ ជាមួយគ្នានោះដែរពិធិការិនីកូនពីររូបនេះក៏បានជូនពរដល់មិត្តភក្តិរួមផលិតកម្មឱ្យឆាប់បានជាសះស្បើយ ពីជំងឺនេះ និង សំណូមពរឱ្យបងប្អូន ទាំងអស់អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣ ការពារ និង ៣ កុំឱ្យបានខ្ជាប់ខ្ជួនផងដែរ ។

ការលើកឡើងរបស់ រស់ សុធាវី បានធ្វើមិត្តភក្តិក្នុង និង ក្រៅសិល្បៈមានការធូរចិត្តជាខ្លាំង ។ រស់ សុធាវី ជាពិធីការិនីប្រចាំទូរទស្សន៍ហង្សមាសនាងលេចមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីនានារបស់ទូរទស្សន៍រួមនឹងការអានព័ត៌មានពេលព្រឹកផងដែរ ។ ក្រៅពីពិធីការិនី នាងក៏លេចមុខនៅក្នុងការថតស្ប៉តនានាផងដែរ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់