Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 វ៉ាវ! សំងំៗ ដួង ម៉ានិច សម្ញែងផ្ទះវីឡាធំស្កឹមស្កៃកំពុងសាងសង់ ជាញើសឈាមពីសិល្បៈ
តារា

វ៉ាវ! សំងំៗ ដួង ម៉ានិច សម្ញែងផ្ទះវីឡាធំស្កឹមស្កៃកំពុងសាងសង់ ជាញើសឈាមពីសិល្បៈ

មីនា ២០, ២០២១

ស្របពេលដែលមិត្តភក្តិក្នុងសង្គមសិល្បៈមានការត្អូញត្អែរគ្រប់គ្នាពីការធ្លាក់ចុះនៃប្រាក់ចំណូលនោះ ពេលនេះតារាសម្តែងរូបស្រស់ ដួង ម៉ានិច បានបង្ហាញសមាជិកថ្មីធំស្កឹមស្កៃ ដែលសាងសង់មិនទាន់រួចរាល់នៅឡើយទេ ធ្វើឱ្យមហាជនមិនតិចទេជញ្ជក់មាត់សរសើរនាងគ្រប់គ្នា ។

មិនមែនជាលើកដំបូងទេកន្លងមក ដួង ម៉ានិច តែងបង្ហាញនូវសមិទ្ធផលនានាជាច្រើន ដែលនាងទទួលបានពីភាពជោគជ័យនៅក្នុងសង្គមសិល្បៈ ។ យ៉ាងណាមិញថ្មីៗនេះតារារូបស្រស់ម្នាក់នេះបានធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈភ្ញាក់ផ្អើលមិនតិចទេ ដោយសំងំៗនាងបានបង្ហាញផ្ទះវីឡាធំមួយសាងសង់មិនទាន់រួចនៅឡើយ ។ ក្នុងនោះ ដួង ម៉ានិច បានបង្ហោះសារភ្ជាប់ជាមួយភាពជោគជ័យរបស់នាងថា «បំពេញតួនាទីអ្នកឱ្យបានល្អធ្វើកិច្ចការងារដែលត្រឹមត្រូវសាងអំពើល្អជាប្រចាំ។ គេគិតយ៉ាងណា ហាមគេមិនបានទេ» ។ ជាមួយនឹងភាពជោគជ័យរបស់ តារាសម្តែង ដួង ម៉ានិច្ច បានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិក្នុងសិល្បៈមានការកោតសរសើរដល់ការខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលសមប្រកបបែបនេះ ។

ដួង ម៉ានិច្ច គឺជាតារាសម្តែងម្នាក់ដែលទីផ្សាររីកទូលាយ នាងក្តោបបានទាំងការសម្តែងរឿង ​និង ការថតស្ប៉តពាណិជ្ជកម្មនានាជាច្រើន ។ មិនត្រឹមតែមានសមត្ថភាពក្នុងការសម្តែងប៉ុណ្ណោះទេ ដួង ម៉ានិច ក៏ក្លាហានក្នុងការសម្តែងឈុតស្នេហារោលរាលមិនចាញ់តារាសម្តែង ឌុច លីដា ប៉ុន្មានឡើយ ៕


រូបថត ៖ ហ្វេសប៊ុក

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់