ទប់ទឹកភ្នែកមិនជាប់ទេ! លោក ហួរ ឡាវី ប្រាប់ភរិយាឱ្យរឹងមាំ ឆាប់ត្រលប់មកផ្ទះវិញ គាត់កំពុងចាំផ្លូវ
កាលពីពេលកន្លងទៅនេះ បន្ទាប់ពីតារាចម្រៀង វី ឌីណែត បានរកឃើញវិជ្ជមានកូវីដ-១៩ ហើយនោះ គេក៏បានរកឃើញម្ដាយតារាសម្ដែងរូបនេះ ក៏មានការឆ្លងដូចគ្នាដែរ ហើយជុំវិញរឿងរ៉ាវនេះបានធ្វើឲ្យមហាជនអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរូបនាង និង ម្តាយ ។
យ៉ាងណាមិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ក្រោយសម្រាកព្យាបាលមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែ វី ឌីណែត បានឱ្យដឹងថា ម្តាយរបស់នាងមានអាការធ្ងន់ធ្ងរ ដោយគ្រូពេទ្យបានប្ដូរគាត់ទៅសង្រ្គោះបន្ទាន់ ។ ដំណឹងនេះបានធ្វើឱ្យ វី ឌីណែត រន្ធត់ចិត្ត និង តក់ស្លុតយ៉ាងខ្លាំង ក្នុងនោះនាងសូមទេវតា តាមថែរក្សាម្តាយ ។
ដោយឡែកនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ បើក្រឡេកទៅមើលឪពុករបស់ វី ឌីណែត គឺតារាចម្រៀងជើងចាស់ លោក ហួរ ឡាវី ដែលបានធ្វើតេស្តលើកទី ១ ឃើញអវិជ្ជមាន និង កំពុងបន្តធ្វើចត្តាឡីស័កនោះ ក៏នឹកគិតបារម្ភភរិយាយ៉ាងខ្លាំងផងដែរ រហូតដល់លោកបានបង្ហោះសារមួយឃ្លាធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទប់ទឹកភ្នែកស្ទើរមិនជាប់នោះទេ ។ សារនោះ លោក ហួរ ឡាវី បានរៀបរាប់ថា «អូនអើយ សូមអូនវិលត្រឡប់មកផ្ទះវិញមក ប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែក តស៊ូឡើងអូន សាធុសាធុសាធុ» ៕