Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 គូស្នេហ៍ អេដវីន ត្អូញត្អែរមុនកូវីដមួយខែៗរកបានរាប់ម៉ឺនដុល្លារ ឥលូវផ្ទុយស្រឡះ
តារា

គូស្នេហ៍ អេដវីន ត្អូញត្អែរមុនកូវីដមួយខែៗរកបានរាប់ម៉ឺនដុល្លារ ឥលូវផ្ទុយស្រឡះ

អត្ថបទដោយ​៖ បេប៊ី មីនា ១៨, ២០២១

បច្ចុប្បន្នប្រទេសកម្ពុជាយើងកំពុងផ្ទុះឆ្លងការរីករាលដាលនៃវីរុសកូវីដ-១៩ ក្នុងសហគមន៍មិនទាន់បានធូរស្រាលនៅឡើយ ដោយក្នុងនោះធ្វើឱ្យហាងតូចធំមួយចំនួន ត្រូវបិទទ្វាផ្អាកដំណើរការដោយសារគ្មានអតិថិជន ។

ក្នុងចំណោមនោះ ហាងសាច់អាំងរបស់តារាសម្ដែងប្រុសរូបសង្ហា អេដវីន និង គូស្នេហ៍ ដែលកន្លងមកធ្លាប់មានអតិថិជនចូលមិនដាច់នោះ ពេលនេះក៏ត្រូវផ្អាកដំណើរការដែរ ។ គូស្នេហ៍ អេដវីន បង្ហោះសារត្អូញត្អែរនៅលើបណ្ដាញសង្គមថា កាលពីមុនហាងសាច់អាំង លក់ដាច់ខ្លាំងណាស់ មួយខែៗអាចរកចំណូលបានមិនក្រោម ២ ម៉ឺនដុល្លារទេ កុំតែបានមុខរបរលក់ចេកអាំង និង កាហ្វេ ដើម្បីទប់ទល់ស្ថានការណ៍ ។

គូស្នេហ៍ អេដវីន រៀបរាប់ថា «សាច់អាំងអត់លក់ បានចេកអាំង និង កាហ្វេ យោងលក់មុខហាង កាម៉ាប់ សាច់អាំង កុំអសៀងរាល់ថ្ងៃ នៅលុយលក់បានក្នុង App ជិត 400$ ដែរ ទប់បានម៉ាកូវីដ ធ្លាប់តែរកបាន មួយខែមិនដែលក្រោម 2 ម៉ឺន$ (តែមិនមែនសល់បាន 2 ម៉ឺន$ ទេណា គឺសល់ជិត 1 ម៉ឺន ខ្ញុំនិយាយលុយរកបាន) ដល់លូវ កន្លះខែហើយ រកមិនបាន 5000$ ផង កន្លះខែហើយ សងអីវ៉ាន់ គ្រឿងផ្សំ ធ្យូង អីអស់ សល់បាន4លានជាង» ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់