ពីរោះៗមែន! ទម្លាយឈ្មោះពិតពីកំណើត តារាកំប្លែងស្រី ៥ ដួង មហាជនតិចណាស់បានដឹង
មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេសម្រាប់សិល្បករ-ការិនីទាំងក្នុងស្រុក និង ក្រៅប្រទេស ដែលពួកគេធ្លាប់ផ្លាស់ប្ដូរឈ្មោះមុនពេលពួកគេទទួលបានភាពល្បីល្បាញពីមហាជន ហើយសម្រាប់អ្នកសិល្បៈក្នុងប្រទេសយើង ដូចជា តារាចម្រៀង តារាសម្តែង និង តារាកំប្លែងមួយចំនួន ក៏ពួកគេបានផ្លាស់ប្ដូរឈ្មោះដើម្បីយកហុងហ៊ុយដែរ។ តួយ៉ាងមានតារាកំប្លែងស្រីៗជាច្រើន ដែលមានឈ្មោះពិតពីរោះៗណាស់ទៅហើយ ប៉ុន្តែពួកគេនៅតែផ្លាស់ប្តូរឈ្មោះ ដើម្បីប្រើក្នុងការសម្តែងនៅលើឆាក និង ដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនា។
១. កាតុ
តារាកំប្លែង កាតុ ត្រូវបានមហាជន និង មិត្តសិល្បៈតែងតែហៅឈ្មោះនេះជាទូទៅទៅហើយ តែឈ្មោះពិតអ្នកនាងគឺ សុខ ចាន់ធីតា។
២. ប៉េងប៉ោង
តារាកំប្លែង ប៉េងប៉ោង ក៏ត្រូវបានគេហៅឈ្មោះនេះ ទោះបីនៅក្រៅ និង ក្នុងរង្វង់សិល្បៈ តែឈ្មោះពិតរបស់អ្នកនាងគឺ មឿន និមល។
៣. ខ្ញុង
តារាកំប្លែង ខ្ញុង ត្រូវបានចាប់ផ្តើមលេងកំប្លែង និង ត្រូវបានគេហៅឈ្មោះនេះដំបូងមកម្ល៉េះ តែការពិតឈ្មោះអ្នកនាងគឺ ស្រេង សុកាន់ដា។
៤. ប្រិមប្រិយ
តារាកំប្លែង ប្រិមប្រិយ ត្រូវបានមហាជនអ្នកគាំទ្របានស្គាល់ឈ្មោះនេះតាំងពីនាងចាប់ផ្តើមចូលសិល្បៈដំបូង តែការពិតឈ្មោះគឺ ម៉ក់ សុគន្ធដានិច្ច ។
៥. ស្រីអ៊ីត
តារាកំប្លែង ស្រីអ៊ីត ក៏ត្រូវបានគេស្គាល់ឈ្មោះដំបូងក្នុងវិស័យសិល្បៈ និង បានហៅឈ្មោះនេះតាំងពីក្លាយជាតារាកំប្លែងមកម្ល៉េះ ការពិតអ្នកនាងមានឈ្មោះ សេន ចិន្តា៕