
ក្តៅៗ លទ្ធផលតេស្តកូវីដ-១៩ នាយ ចឺម និង សមាជិកក្នុងផ្ទះទាំង ១៣ នាក់ ចេញហើយមិញនេះ
កាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ក្រុមគ្រួសារតារាចម្រៀងផលិតកម្មសាន់ដេ នាយ ចឺម ត្រូវបានក្រុមគ្រូពេទ្យមកយកសំណាក និង ធ្វើចត្តាឡីស័ក ក្រោយពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ-១៩ គឺតារាកំប្លែង ស្រីអ៊ីត ដែលត្រូវម្តាយមីងរបស់លោក ។
មកដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ នេះ ក្រោយបញ្ចូនទៅធ្វើចត្តាឡីស័ក និង បានធ្វើតេស្តរកជំងឺកូវីដ-១៩ នាយ ចឺម និង សមាជិកគ្រួសារផ្សេងទៀតសរុបមានចំនួន ១៣ នាក់ គឺទទួលលទ្ធផលតេស្តលើកទី ១ អវិជ្ជមាន ហើយនាយ ចឺម និង សមាជិកគ្រួសារកំពុងបន្តធ្វើចត្តាឡីស័ក និង រង់ចាំការធ្វើតេស្តជាលើកទី ២ ។
គួរឲ្យដឹងថា បច្ចុប្បន្ន នាយ ចឺម និង សមាជិកគ្រួសាររបស់លោកទាំងអស់ កំពុងតែធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៕