
បងប្រុស មាស សុខសោភា ក្តៅស្លឹកត្រចៀក មានអ្នកដើរសម្អុយថាលោកឆ្លងកូវីដ-១៩
ថ្មីៗនេះដែរ អ្នកនិពន្ធ និង អតីតតារាចម្រៀង មាស សុខរតនៈ បងប្រុសបង្កើតរបស់កំពូលតារាចម្រៀង មាស សុខសោភា ហាក់ប្រតិកម្ម និង ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ក្រោយពីមានមនុស្សបានដើរប្រាប់គេថាលោកបានពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ។ នេះបើតាមការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ ។
ក្នុងនោះ លោក មាស សុខរតនៈ បានឲ្យដឹងថា មានមនុស្សឆ្លៀតឱកាសបានបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក ជាពិសេសគឺហាងបុកល្ហុងរបស់លោក ដែលមានយីហ៊ោ ផ្ទះបុកល្ហុងខ្មែរ មានអ្នកពាក់ព័ន្ធ និង ឆ្លងកូវីដ-១៩ ។
ក្រោយពីបានដំណឹង មិនពិតនោះ លោក មាស សុខរតនៈ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា លោករួមទាំងបុគ្គលិកនៅហាងផ្ទះបុកល្ហុងខ្មែរទាំងអស់ មិនមានពាក់ព័ន្ធជាមួយនឹងជំងឺកូវីដ-១៩ ទេ សូមកុំមានការយ់លច្រឡំ ហើយមូលហេតុដែលហាងរបស់លោកមិនទទួលភ្ញៀវ ដោយទទួលការខ្ចប់ ឬ ច្រក គឺ លោកចូលរួមចំណែកទប់ស្កាត់ជំងឺនេះ តាមរាជរដ្ឋាភិបាលប្រកាស និង ក្រសួងសុខាភិបាលជូនដំណឹងប៉ុណ្ណោះ ៕