កូន ២ ហើយនៅតែស្វីត! ថ្ងៃខួបរៀបការ Lydia ជូនកាដូដ៏រំភើបនេះដល់ប្ដីសម្លាញ់ (វីដេអូ)
កន្លងមកប្ដីប្រពន្ធតារាចម្រៀងស្រីថៃដ៏ល្បីល្បាញនាង Lydia Sarunrat តែងតែត្រូវបានទស្សនិកជនកោតសរសើរពីសុភមង្គល ក្ដីស្រឡាញ់ ក៏ដូចជាភាពផ្អែមល្ហែមដែលអ្នកទាំងពីរបង្ហាញឡើងឱ្យគ្នា ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តតាមមិនស្ទើរនោះទេ ។
ជាការពិត ទោះបីជា Lydia និង ពិធីករ Matthew បានដឹកដៃគ្នាចូលរោងការរយៈពេលច្រើនឆ្នាំ និង ទទួលបានចំណងដៃកូនប្រុសម្នាក់ និង កូនស្រីម្នាក់ក្ដី ប៉ុន្ដែមហាជនបានសង្កេតឃើញក្ដីស្រឡាញ់ដែលគូស្វាមី ភរិយាមួយគូនេះផ្ដល់ឱ្យគ្នា មិនថមថយខុសពីថ្ងៃផ្ដើមស្នេហ៍ដំបូងនោះទេ ពោលគឺបែរជាការតែស្រឡាញ់ ផ្អែមល្ហែម យកចិត្តទុកដាក់ចំពោះគ្នាទ្វេដង ។
ជាក់ស្ដែងនៅក្នុងថ្ងៃខួបរៀបការ ៦ ឆ្នាំ Lydia បានជូនកាដូមួយដ៏ភ្ញាក់ផ្អើលទៅកាន់ស្វាមីសម្លាញ់ គឺជាបទចម្រៀងដែលពោរពេញដោយអត្ថន័យមួយបទយ៉ាងពិសេស ព្រមជាមួយទឹកដមសំឡេងដ៏ពីរោះរបស់នាង ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជំនួសលោក Matthew មិនស្ទើរនោះទេពេលបានស្ដាប់បទនេះ ។ ទស្សនាវីដេអូចម្រៀងខាងក្រោម ៖