មុននេះ តារាកំប្លែង ស្រី អ៊ីត ប្រកាសរកឃើញឆ្លងកូវីដ-១៩
នៅរសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ នេះ តាមរយៈប្រព័ន្ធ Telegram របស់ មន្ត្រីសាធារណៈបានឲ្យដឹងថា តារាកំប្លែង ជាសមាជិករបស់ក្រុមកំប្លែងនាយ ពាក់មី គឺ ស្រី អ៊ីត បានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រោយពីប៉ះពាល់ដោយប្រយោលនឹង តារាចម្រៀង វី ឌីណែត ។
គួរឲ្យដឹងថា បច្ចុប្បន្នតារាកំប្លែង ស្រី អ៊ីត ក៏កំពុងតែសម្រាកព្យាបាលនៅឯអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) ៕