កែវ ចន្ទសម្ផស្ស រំភើបខ្លាំងពេលកូនប្រុសធ្វើបែបនេះជូន នៅថ្ងៃកំណើត
បើទោះជាមិនបានរៀបចំពិធីខួបកំណើតធំដុំដូចតារាដទៃតែ កែវ ចន្ទសម្ផស្ស បានបង្ហាញអារម្មណ៍រីករាយ និង រំភើបជាខ្លាំង ដោយទទួលបានការជូនពរពីសំណាក់ក្រុមគ្រួសារ និង មិត្តភក្តិជាច្រើនហើយអ្វីដែលពិសេសនោះគឺកាដូពីកូនប្រុសជាទីស្រឡាញ់តែម្តង ។
ជាមួយនឹងការរីករាយលាយឡំនឹងការអស់សំណើច កែវ ចន្ទសម្ផស្ស បានបង្ហាញរូបភាពគំនូរមួយសន្លឹកដែលកូនប្រុសច្បងរបស់នាងបានកាដូជាពិសេសដល់រូបនាងនៅក្នុងថ្ងៃខួបកំណើតកាលពីប៉ុន្មានថ្ងៃមុននេះ ។ ក្នុងនោះដែរ កែវ ចន្ទសម្ផស្ស បានបង្ហោះសារដែលមានអត្ថន័យថា «កូនប្រុសច្បងខ្ញុំ គាត់ថាថ្ងៃកំណើតម៉ាក់គាត់មិនមានអ្វីជូនទេ តែគាត់បានគូររូបនេះ ហើយថានេះកូនគូរជូនម៉ាក់ក្នុងថ្ងៃកំណើតឆ្នាំនេះ ហិហិហិ អរគុណកូនម្តាយ ។ (បើមិនដាក់ឈ្មោះប្រាកដណាស់ មិនដឹងថាជាអ្នកណាទេកូនអើយ ហិហិហិ) love you អាហ៊ា ។
ទោះត្រឹមតែរូបភាពមួយសន្លឹកក៏ពិតមែនតែ កែវ ចន្ទសម្ផស្ស បានបង្ហាញនូវអារម្មណ៍រំភើបនឹងទង្វើរបស់កូនប្រុស ។ ក្នុងនោះក៏មានការសរសើរពីសំណាក់មហាជនថានៅក្មេងមែន តែមានទឹកចិត្តស្រឡាញ់ម៉ាក់ចេះគូររូបកាដូជូនម៉ាក់ទៀតឆ្លាតណាស់ក្មួយ ។
បើគិតមកដល់ពេលនេះ កែវ ចន្ទសម្ផស្ស រៀបការបានប្រមាណជា ១២ ឆ្នាំហើយក៏ទទួលបាន កូនប្រុសពីរនាក់ជាចំណងដៃ ។ បើទោះមានស្វាមីវ័យចំណាស់ និង មិនសូវបង្ហាញភាពផ្អែមល្ហែមដូចគូដទៃនៅក្នុងបណ្តាញសង្គមមែន តែមានការលើកឡើងថាជីវិតគូរបស់តារាចម្រៀងរូបនេះផ្អែមល្ហែមមិនធម្មតាឡើយ ។ ជាពិសេសចុងក្រោយនេះគេសង្កេតឃើញ កែវ ចន្ទសម្ផស្ស កាន់តែមានសម្រស់ស្អាតហើយការតែងខ្លួនក៏ទាន់សម័យជាងមុនដែរ ៕