ប៉ែន ស្រីពេជ្រ ថាខួបកំណើតឆ្នាំនេះមិនដូចឆ្នាំមុន
ដោយសារតែកូវីដ-១៩ កំពុងរីករាលដាលខ្លាំងទើបពិធីការិនី ប៉ែន ស្រីពេជ្រ បានត្រឹមតែរៀបចំពិធីខួបកំណើតជាមួយស្វាមីប៉ុណ្ណោះ តែយ៉ាងណានាងក៏ទទួលបានពាក្យពេចន៍ជូនពរពីសំណាក់មិត្តភក្តិនិង អ្នកគាំទ្រនៅតាមបណ្តាញសង្គមជាច្រើនផងដែរ ។
ជារៀងរាល់ឆ្នាំ ប៉ែន ស្រីពេជ្រ បានរៀបចំពិធីខួបកំណើតដោយមានការចូលរួមពីសំណាក់មិត្ត ភក្តិរួមអាជីពយ៉ាងរីករាយ តែសម្រាប់ឆ្នាំនេះនាងបានត្រឹមតែធ្វើខួបកំណើតរបស់ខ្លួនតែពីរនាក់ស្វាមីតែប៉ុណ្ណោះ ។ ជាមួយនឹងរូបភាពនៅក្នុងថ្ងៃខួបកំណើតជាមួយស្វាមី ប៉ែន ស្រីពេជ្រ បានបង្ហាញអារម្មណ៍ថា «រីករាយថ្ងៃកំណើតសម្រាប់ខ្លួន អែង ១០ ០៣ ២០២១ អគុណមនុស្សជាទីស្រឡាញ់ទាំងអស់បានឆាតសួរសុខទុក្ខ និង ជូនពរថ្ងៃកំណើតខ្ញុំ ឆ្នាំនេះមិនដូចឆ្នាំមុនទេ ត្រូវថែសុខភាពទាំងអស់គ្នាបងប្អូនជាទីស្រឡាញ់រង់ចាំដំណឹងនៅថ្ងៃស្អែក» ។ ត្បិតមិន មានការរៀបចំ និង ជួបជុំដូចរាល់ឆ្នាំតែ ប៉ែន ស្រីពេជ្រ ក៏ទទួលបានការជូនពរពីសំណាក់មិត្តភក្តិជាច្រើនជាពិសេសឱ្យនាងបានជៀសផុតពីជំងឺកាចសាហាវនេះតែម្តង ។
មិនខុសពីមិត្តភក្តិនៅក្នុងផលិតកម្មហង្សមាសឡើយ ពេលនេះ ប៉ែន ស្រីពេជ្រ ក៏បានធ្វើតេស្តសំណាក់រួចរាល់ហើយដែរ ប៉ុន្តែពេលនេះនាងមិនទាន់បញ្ជាក់ពីលទ្ធផលនៅឡើយទេ ៕
រូបថត ៖ ហ្វេសប៊ុក