ផ្ទុះការសរសើរ បេក្ខភាពធីតាឯកសង្ក្រាន្ត ឈុន ស៊ី ឆ្លើយសំណួរយ៉ាងជឿជាក់មុខគណៈកម្មការ (វីដេអូ)
កាលពីពេលថ្មីៗនេះនៅលើបណ្ដាញសង្គម មហាជនកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងលើបេក្ខភាពកម្មវិធីប្រកួតធីតាឯកសង្ក្រាន្តមួយរូបតំណាងឱ្យខេត្តស្វាយរៀងឈ្មោះថាកញ្ញា ឈុន ស៊ី ដែលមានភាពក្លាហានខ្លាំងក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួនឆ្លើយតបទៅគណៈកម្មការដាក់ពិន្ទុ ។
ក្រោយពីឃើញសម្ថភាព និង ភាពក្លាហានរបស់បេក្ខនារីនោះមក ក្នុងនោះគេកត់សម្គាល់ឃើញមហាជន និង គណៈកម្មការបានសម្ដែងការពេញចិត្តជាខ្លាំងទៅកាន់កញ្ញា ឈុន ស៊ី ។ ទន្ទឹមនឹងនោះដែរ កញ្ញា ឈុន ស៊ី ក៏ត្រូវបានមហាជនអ្នកគាំទ្រស៊ែរវីដេរអូចែករំលែកគ្នាផងដែរ ដោយហេតុថារូបសម្រស់ និង សមត្ថភាពមានមហាជនខ្លះលើកទឹកចិត្តឱ្យនាងទៅចូលរួមប្រកួតកម្មវិធីកញ្ញាឯកនានាប្រសិនជាមានឱកាស ។
ក្នុងនោះអ្វីដែលតែរឹតតែធ្វើឱ្យមហាជនពេញចិត្ត និង លាន់មាត់សរសើរនាងនោះគឺ ការឆ្លើយសំណួរបានយ៉ាងល្អរបស់នាង ខណៈដែលសំណួរចោទឡើងអំពីតម្លៃរបស់ស្ត្រី និង គំនិតចែករំលែកដ៏ប្រសើរមួយដែលផ្ដាំផ្ញើទៅកាន់សនារីគ្រប់រូបឱ្យក្លាហាន មិនត្រូវខ្លាច ត្រូវចេះលើកទឹកចិត្តខ្លួនឯង ស្រឡាញ់អ្វីដែលខ្លួនមាន ទាំងអស់នេះហើយដែលគណៈកម្មការ និង សាធារណៈជនអត់សរសើរមិនបានដល់រូបនាង ៕