ស្អាត ឆ្លាត លុយសល់រាប់លាន តែតារាស្រី ៥ ដួងនេះ បែរជាស្ពាយឈ្មោះជាមេម៉ាយទាំងវ័យក្មេង
ជាតិជាមនុស្សស្រីមិនថាមនុស្សសាមញ្ញធម្មតា ឬអ្នកសិល្បៈនោះទេ សុទ្ធតែប្រាថ្នាចង់រៀបការជាមួយបុរសដែលល្អ ចេះស្រឡាញ់ថ្នាក់ថ្នមខ្លួន ផ្ដល់តម្លៃឱ្យខ្លួន បង្កើតគ្រួសារដ៏កក់ក្ដៅមួយរួមរស់មើលថែគ្នាអស់មួយជីវិត គ្មាននរណាម្នាក់ចង់រៀបការម្ដងហើយម្ដងទៀតនោះទេ រឹតតែមិនចង់ស្ពាយឈ្មោះជាស្រ្តីមេម៉ាយថែមទៀត តែបើវាសនាបានកំណត់រួចស្រេចហើយ មានតែធ្វើចិត្តទទួលយកប៉ុណ្ណោះ ។
ដ្បិតថាស្ពាយឈ្មោះជាអ្នកមេម៉ាយគ្មានស្វាមីផ្គត់ផ្គង់ក៏ពិតមែន តែតារាស្រី ៥ ដួងនេះ ប្រឹងប្រែងរកលុយចាយពេញៗដៃ តែងខ្លួនស្អាតៗ ភ្លឹងៗ ធ្វើជាមេម៉ាយហាយសូររស់នៅក្នុងជីវិតហ៊ឺហារមិនណយទេ ។
១- Vj Woonsen និង តារាសម្ដែងប្រុសរូបសង្ហា Chakrit រៀបការជាមួយគ្នានៅឆ្នាំ ២០១២ តែពួកគេក៏ចែកផ្លូវគ្នាវិញនៅឆ្នាំ ២០១៦ ដោយនៅរក្សាទំនាក់ទំនងធ្វើជាមិត្តល្អវិញ ។
២- Aff Taksaorn រៀបការជាមួយសេដ្ឋីរូបសង្ហា Songkarn ដោយបន្សល់នូវចំណងដៃកូនស្រីម្នាក់ ពួកគេទាំងពីរក៏លែងលះគ្នានៅឆ្នាំ ២០១៨ ។
៣- Pat Napapa ជាប់ឈ្មោះជាមេម៉ាយហាយសូរ ត្រូវចិញ្ចឹមបីបាច់កូនប្រុសតែម្នាក់ឯងទាំងវ័យក្មេង ។
៤- Bo Vanda ក្លាយជាស្រ្តីមេម៉ាយទាំងវ័យក្មេង បន្ទាប់ពីតារាសម្ដែង Por ទទួលមរណភាពកាលពីឆ្នាំ ២០១៦ ។
៥- Pang Ornjira រៀបការបានប្រមាណ ៣ ឆ្នាំ នាងក៏សម្រេចចិត្តលែងលះស្វាមីនៅក្នុងឆ្នាំ ២០១៥ ៕