ក្រោយ Miss Grand នីហ្សេរីយ៉ា និង កែនយ៉ា ឆ្លងកូវីដ-១៩ ស្រាប់តែ លីវ ជីលី និយាយបែបនេះភ្លែត
ខណៈនេះដែរកម្មវិធី Miss Grand International បានចាប់ផ្តើមដំណើរការប្រកួតហើយ ប៉ុន្តែយ៉ាងណាមិញគ្រប់បវរកញ្ញាទាំងអស់ដែលធ្វើដំណើរមកដល់ប្រទេសថៃនោះ តម្រូវឱ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃសិន មុនចូលរួមប្រកួតជាផ្លូវការ ដើម្បីប្រាកដថាមិនមានជំងឺកូវីដ-១៩ ។
ដោយឡែក ថ្មីៗនេះបើយោងតាមផេក Team Cambodia បានបង្ហោះនៅរសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះថា មានបេក្ខភាពពីររូបមកពីប្រទេស នីហ្សេរីយ៉ា (Nigeria) និង កែនយ៉ា (Kenya) ត្រូវាបានរកឃើញថា មានវិជ្ជមាននៃវីរុស Covid-19 ខណៈដែលកំពុងតែធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃ ។
ទន្ទឹមនឹងនោះដែរ ទំព័រហ្វេសប៊ុកផេកខាងលលើ ក៏បានឱ្យដឹងបន្ថេមថា ពេលនេះ Miss Grand ទាំងពីរប្រទេសខាងលើនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងបាងកកភ្លាមៗ បន្ទាប់ពីការតេស្តវិជ្ជមាន ដើម្បីទទួលបានការព្យាបាលដែរ ។
យ៉ាងណាមិញ បើងាកទៅមើលបវរកញ្ញខែ្មរឯណោះវិញ កញ្ញា លីវ ជីលី បន្ទាប់ពីមិត្តភក្តិបវរកញ្ញា Miss Grand ទាំងពីរប្រទេសបានឆ្លងកូវីដ-១៩ នាងក៏បានចេញមកនិយាយលើកទឹកចិត្ត និង សម្ដែងក្ដីបារម្ភដល់មិត្តភក្តិទាំងពីរ ដោយបានសរសេរសារបង្ហោះក្នុង Story គណនី Instagram របស់ខ្លួនថា «សូមកុំបាក់ទឹកចិត្ត យើងជាគ្រួសារ miss grand international ជូនពរអ្នកទាំង ២ ឲ្យជាសះស្បើយឆាប់ៗពីជំងឺនេះ ។ សូមឲ្យយើងទាំងអស់គ្នាមានសុវត្ថិភាព និង អាចបន្តបេសកកម្មយើងតទៅទៀត» ។
បន្ទាប់ពីនោះ គេក៏ឃើញមានបណ្ដា Miss Grand ប្រទេសដទៃទៀត និង មហាជនអ្នកគាំទ្រគ្រប់ប្រទេសបានសរសេរសារជូនពរដល់បវរកញ្ញា នីហ្សេរីយ៉ា និង កែនយ៉ា គ្រប់ៗគ្នា ៕