នែប ព្រំរិទ្ធិកា ប៉ះជាជាមួយ ខេមរៈសិរីមន្ត លើកនេះ អ្នកគាំទ្រក្នាញ់គ្រប់គ្នា (វីដេអូ)
ដោយសារតែសម្រស់ស្អាតរួមជាមួយនឹងសមត្ថភាពសិល្បៈទៀតនោះ បានធ្វើឱ្យតារាសម្តែងវ័យក្មេង នែប ព្រំរិទ្ធិកា កាន់តែមានហាងឆេងនៅក្នុងការសិល្បៈ ។ យ៉ាងណាមិញ ក្នុងពេលថ្មីៗនេះ ស្រីស្រស់រូបនេះបានលេចមុខនៅក្នុងការសម្តែង MV ជាមួយលោក ខេមរៈ សិរីមន្ត ដែលធ្វើឱ្យហ្វេនៗក្នាញ់គ្រប់គ្នា ។
មិនមែនជាលើកដំបូងទេ ជារឿយៗ នែប ព្រំរិទ្ធកា តែងចូលរួមសម្តែងជាមួយតារាចម្រៀង ខេមរៈ សិរីមន្ត ហើយថ្មីៗនេះ នាងក៏បានចូលរួមសម្តែងនៅក្នុងបទចម្រៀងដែលមានចំណងជើងថា «អយស្ទ័រ» ដែលជាបទបែបយុវវ័យសប្បាយៗ ហើយត្រូវនឹងវ័យរបស់ នែប ព្រំរិទ្ធិកា ។
អ្វីដែលកត់សម្គាល់ គ្រាន់តែចេញ MV ភ្លាម ក៏មានការចូលទស្សនាជាច្រើនពីសំណាក់មហាជន ហើយក៏មានអ្នកខ្លះលើកឡើងថា តារាស្រីនៅក្នុងការសម្តែងនេះ ពិតជាគួរឱ្យក្នាញ់ជាខ្លាំង ទាំងសម្រស់រួមជាមួយនឹងការបញ្ចេញកាយវិការរាំនៅក្នុងបទចម្រៀងនេះ ។
នែប ព្រំរិទ្ធិកា ត្រូវបានគេចាត់ទុកជាតារាសម្តែងវ័យក្មេង ដែលនិយមចូលចិត្តលេងខ្លួនបែបសិចស៊ី ហើយថែមទាំងធ្វើឱ្យបុរសៗមិនតិចទេ ភ្លឹកនឹងសម្រស់របស់នាង តែគួរឱ្យស្តាយកន្លងមកតារាកូនកាត់ខ្មែរថៃរូបនេះ ត្រូវបានតារាចម្រៀងរ៉េបលោក ផាន់រ៉ុង បានបញ្ជាក់ថា លោកជាគូស្នេហ៍របស់នាង ។ ចង់ដឹងថា ការសម្តែងរបស់ នែប ព្រំរិទ្ធិកា នៅក្នុងបទ «អយស្ទ័រ » រស់រវើកបែបណាតោះទៅទស្សនាវីដេអូទាំងអស់គ្នា ៖