Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ទើបតែអាយុ ៤ ខែសោះ កូនប្រុស ជា ម៉ារី មុខច្រមិចៗ គួរឱ្យក្នាញ់ណាស់
តារា

ទើបតែអាយុ ៤ ខែសោះ កូនប្រុស ជា ម៉ារី មុខច្រមិចៗ គួរឱ្យក្នាញ់ណាស់

មីនា ៨, ២០២១

បើគិតមកដល់ពេលនេះ អតីតតារាសម្តែង ជា ម៉ារី សម្រាលកូនដំបូងបានប្រមាណជាជិត ៤ ខែហើយ ពេលនេះទាំងនាង និង កូនប្រុសមានសុខភាពល្អជាធម្មតា​ ។ អ្វីដែលគួរឱ្យក្នាញ់នោះកូនប្រុសរបស់ ជា ម៉ារី ពិតជាមានទម្រង់មុខស្អាត មើលទៅឡើងច្រមិចៗ មិនចាញ់កូនតារាបរទេសនោះទេ ។ មហាជនមិនតិចទេលាន់មាត់ថា ស្អាតអីតែកូនតារាបរទេស កូនរបស់តារាខ្មែរក៏មិនអន់នោះដែរ ។

ទោះបីដកខ្លួនពីអាជីពសិល្បៈមួយរយៈពេលក៏ពិតមែនតែ ជា ម៉ារី តែងចែករំលែករូបភាពដ៏គួរឱ្យស្រឡាញ់ជាច្រើនរបស់កូនពូជ បង្ហាញដល់អ្នកគាំទ្រដែលធ្វើឱ្យមហាជនមានការលាន់មាត់សរសើរថា កូនរបស់ ជា ម៉ារី មានសាច់ទ្រលុកទ្រលន់ពិតជាគួរឱ្យស្រឡាញ់ណាស់ស្អាតកាត់ដូចម៉ាក់ៗ ។ ជា ម៉ារី បានដាក់ឈ្មោះឱ្យកូនប្រុសដំបូងរបស់ខ្លួនថា អូន Benz ។ អ្វីដែលចាប់អារម្មណ៍ផងដែរ បើទោះសម្រាលកូនរឹងដៃរឹងជើងបន្តិចមែន តែពេលនេះ ជា ម៉ារី នៅពុំទាន់ស្រកគីឡូដូចដើមវិញទេ ប៉ុន្តែយ៉ាងណា នាងក៏ពុំទាន់ហ៊ានហាត់ប្រាណ ឬ តមអាហារដើម្បីយករាងតូចច្រឡឹងមកវិញឡើយ ។

គេចាំបានថា ក្រោយពីរៀបការកាលពីចុងឆ្នាំ ២០១៩ មក ជា ម៉ារី បានសម្រេចចិត្តដកខ្លួនចេញពីអាជីពសិល្បៈ ដោយយកពេលវេលាមកធ្វើជំនួញជាមួយស្វាមីវិញម្តង ។ ការដកខ្លួនចេញពីអាជីពសម្តែងរបស់តារារូបស្រស់ម្នាក់នេះបានធ្វើឱ្យមហាជនមិនតិចទេខកចិត្ត ព្រោះនាងជាតារាដែលមានសម្រស់ស្អាត ហើយក៏និយមតែងខ្លួនសិចស៊ីមិនធម្មតាដែរ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់