ឮបែកគ្នាមិនប៉ុន្មានផង ចុងក្រោយ អេដវីន មកផ្អែមដូចទឹកឃ្មុំនឹងមិត្តស្រីលើសដើម
កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្តែងរូបសង្ហា អេដវីន បានបង្ហោះសារមួយឃ្លាហាក់បង្ហាញដំរួយពីការបែកបាក់គ្នាជាមួយនឹងគូស្នេហ៍ជាអ្នកមេម៉ាយរូបស្រស់ សាច់ចាំរបស់ខ្លួន ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។
ក្នុងនោះ អេដវីន ក៏បានប្តូររូបភាពគូស្នេហ៍ នៅក្នុងគណនីហ្វេសប៊ុកផងដែរ ដែលជាហេតុធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមយល់ថា លោក និង មិត្តស្រីជាមេម៉ាយសាច់ចាំនោះ ពិតជាបែកគ្នាមែនហើយ ។
យ៉ាងណាមិញ ស្រាប់តែនៅពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២១ នេះ ពោលគឺរយៈពេលប្រមាណមួយសប្តាហ៍បន្ទាប់ពីបង្ហាញដំរួយបែកគ្នា ស្រាប់តែ អេដវីន និង គូស្នេហ៍បង្ហោះរូបភាពជាគូជាថ្មី ព្រមទាំងពាក្យផ្អែមល្ហែមជាច្រើន ។ លើសពីនោះ អ្វីដែលកាន់តែធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍គូនេះខ្លាំងនោះ គឺម្តងនេះ អេដវីន ត្រូវបានមិត្តស្រីលួងលោម ព្រោះលោកងក់ងរខឹងនឹងនាង ៕