ធ្លាយការពិត ជាតិ សុច្ចកា ក្រាញនៅអូស្រ្តាលីមិនព្រមត្រលប់មកស្រុកវិញ អ៊ីចឹងសោះ!
លែងខ្វល់ជាមួយនឹងមាត់ញាតិទៀតហើយ ពេលនេះតារាចម្រៀងរូបស្រស់ ជាតិ សុច្ចកា កំពុងរស់នៅយ៉ាងសុខសាន្តជាមួយស្វាមីនៅប្រទេសអូស្ត្រាលី ក្រោយពីបានរៀបការកាលពីប៉ុន្មានខែមុននេះ ។
បើទោះមិនមានការចូលរួមពីសំណាក់ឪពុកម្តាយនៅក្នុងថ្ងៃរៀបការក៏ពិតមែន តែតារាចម្រៀង ជាតិ សុច្ចកា ហាក់បង្ហាញអារម្មណ៍រីករាយ ស្ងប់ចិត្តចំពោះការសម្រេចចិត្តរបស់នាងក្នុងការជ្រើសរើសគូជីវិត ។ ជាមួយនឹងការបញ្ចប់ភាពនៅលីវរបស់តារាចម្រៀងរូបនេះ បានធ្វើឱ្យមហាជន ស្ទើរមិនជឿថា ជាតិ សុច្ចកា សម្រេចចិត្តយកស្វាមីទាំងវ័យនៅក្មេងបែបនេះ ជាពិសេសក្នុងពេលដែលអាជីពសិល្បៈកំពុងតែមានហាងឆេងខ្ពស់ ។ បើតាមប្រភពលើកឡើងពីសំណាក់មិត្តភក្តិរួមអាជីពបានឱ្យដឹងថា ជាតិ សុច្ចកា គ្រោងនឹងដឹកដៃស្វាមីមកស្រុកខ្មែរដើម្បីណែនាំឱ្យក្រុមគ្រួសារបានស្គាល់ក្រោយជំងឺកូវីដ-១៩ ផុតរលត់ ។
គេចាំបានថា ជាតិ សុច្ចកា បានចាកចេញទៅសម្តែងនៅប្រទេសអូស្រ្តាលីជាលើកដំបូងកាលពីដើមឆ្នាំ ២០១៩ តែការសម្តែងពេលនោះមិនបានទទួលជោគជ័យឡើយ ដោយសារនាងទៅចំពេលជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង ។ ដោយសារមិនអាចត្រលប់មកបាន ជាតិ សុច្ចកា ក៏បានពន្យារពេលពីមួយខែទៅមួយខែ ក្នុងការរស់នៅប្រទេសអូស្រ្តាលីរហូតបានជួបស្នេហ៍ពិត និង បានរៀបការជាមួយបុរសរូបសង្ហាវ័យកណ្តាលម្នាក់កាលពីប៉ុន្មានខែមុននេះ ៕