អេននី ហ្សាម និង បងថ្លៃ តែងខ្លួនជាក្រមុំជនជាតិអ៊ិស្លាម ស្អាតស្អាតប្លែក
ឈានមកដល់ឆ្នាំ ២០២១ ទោះជាមានអាយុ ៣៣ ឆ្នាំ ហើយក្តី ប៉ុន្តែតារាចម្រៀង អេននី ហ្សាម ហាក់នៅតែមើលទៅស្រស់ស្អាត និង ក្មេងដូចដើម ។
ដោយឡែក បើក្រឡេកទៅមើលការតុបតែងខ្លួន និង ការជ្រើសរើសសម្លៀកបំពាក់វិញនោះ ទោះបីជាវ័យ ៣០ ឆ្នាំប្លាយទៅហើយ តែ អេននី ហ្សាម ហាក់នៅតែស្រស់ស្អាត និង មើលទៅទាក់ទាញ មិនថាក្នុងឈុតយុវវ័យទាន់សម័យ ឬក៏ប្រពៃណីក៏ដោយ ។
ថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីបានឃើញ អេននី ហ្សាម បានចូលរួមក្នុងកម្មវិធីមង្គលការមួយក្នុងខេត្តកោះកុង ជាមួយនឹងបងថ្លៃស្រី ពោលគឺភរិយារបស់លោក មង្គល ទីណា ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិអ៊ិស្លាម ។
ក្នុងនោះដែង ទោះជាមិនមែនជាជនជាតិអ៊ិស្លាមក៏ពិតមែន ប៉ុន្តែ អេននី ហ្សាម និង បងថ្លៃស្រីបានតុបតែងចងកំណាត់សក់តាមប្រពៃណី ដូចជនជាតិខាងលើនេះ គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ៕