ទីបំផុត ឡោម លក្ខិណា ដាច់ចិត្តទម្លាយរូបផ្អែមល្ហែមនឹងគូដណ្តឹងលើកដំបូង ក្រោយលាក់បាំងយូរ
នេះជាលើកដំបូងដែលតារាសម្តែង ឡោម លក្ខិណា ចាប់ផ្តើមបង្ហាញរូបភាពផ្អែមល្ហែមជាមួយគូដណ្តឹងនៅលើបណ្តាញសង្គមក្រោយពីនាងបានលាក់បាំងមួយរយៈមក ។ ជាមួយនឹងភាពផ្អែមល្ហែមពោរពេញទៅដោយសុភមង្គលជាថ្មីរបស់ ឡោម លក្ខិណា ក៏ទទួលបានការជូនពរ ពីសំណាក់មិត្តភក្តិនិងមហាជនផងដែរ ។
បើគិតមកដល់ពេលនេះ ឡោម លក្ខិណា បានភ្ជាប់ពាក្យជាមួយគូដណ្តឹងជាមន្ត្រីរាជការ ប្រមាណជាបីខែហើយ តែតាមរយៈរូបភាពមើលទៅអ្នកទាំងពីរពិតជាមានភាពស៊ីជម្រៅមិនខុសពីប្តីប្រពន្ធឡើយ។ បើតាមប្រភពដែលស្និទ្ធជាមួយ ឡោម លក្ខិណា បានឱ្យដឹងថា ឡោម លក្ខិណា និង អនាគតស្វាមីមានគម្រោងនឹងដឹកដៃគ្នាចូលរោងជ័យនៅចុងឆ្នាំនេះតែម្តង ។
ពេកនេះ ឡោម លក្ខិណា មានភាពស្រស់ស្រាយ និង ពោរពេញទៅដោយក្តីសុខ ក្រោយពីនាងបានជួបដៃគូយល់ចិត្តជាថ្មី បន្ទាប់ពីស្វាមីលោក ប៉ា ច័ន្ទពិសិដ្ឋ ស្លាប់ចោលកាលពីដើមឆ្នាំ ២០២០ ដោយគ្រោះថ្នាក់ចរាចរណ៍មក ។
ប្រមាណជាជិតមួយឆ្នាំចុងក្រោយនេះ ឡោម លក្ខិណា មិនបានប្រឡូកក្នុងការសម្តែងដូចមុន ឡើយដោយគេសង្កេតឃើញនាងមានរូបរាងធាត់ទ្រលុកទ្រលន់ប្លែកខ្លាំង សូម្បីតែបង្ហោះរូបភាពក៏គេកម្រឃើញនាងបង្ហាញរូបភាពពេញជំហរដូចកន្លងមកដែរ ។ ក្នុងនោះក៏មានការ បង្ហើបថា ឡោម លក្ខិណា និង វិលចូលសិល្បៈនៅប៉ុន្មានខែខាងមុខនេះក្រោយពីនាងសម្រករាងឱ្យតូចស្រឡូនដូចមុនវិញ ព្រោះអនាគតស្វាមីនាងក៏មិនបានហាមឃាត់ ឬ រារាំងនៅក្នុងការងារសិល្បៈឡើយ ៕