ម៉េចអ៊ីចឹង! អេនជី ដឹកដៃស្វាមី និង កូនៗ ឡើងទៅអាមេរិកប្រញាប់ៗ ទាំងជំនួញក្នុងស្រុកកំពុងជោគជ័យ
អតីតពិធីការិនី អេនជី បានដឹកដៃក្រុមគ្រួសារទៅសហរដ្ឋអាមេរិកភ្លាមៗទាំងកូវីដ-១៩ កំពុងរាតត្បាតខ្លាំង ក៏ដូចជាជំនួញកំពុងជោគជ័យខ្លាំង ។ ការចាកចេញរបស់ អេនជី ក៏ទទួលបានការជូនពរពីសំណាក់មិត្តភក្តិក៏ដូចជាមហាជនជាច្រើនឱ្យនាង និង ក្រុមគ្រួសារមានសុវត្ថិភាព និង បានជៀសផុតពីជំងឺកាចសាហាវមួយនេះ ។
សម្រាប់ការចាកចេញទៅអាមេរិកលើកនេះគឺ អេនជី ទៅទាំងក្រុមគ្រួសារតែម្តង ដោយក្នុងនោះ នាងមិនបានបញ្ជាក់ពីមូលហេតុ ក្នុងការចាកចេញទៅសហរដ្ឋអាមេរិកក្នុងពេលនេះឡើយ ជាពិសេសក្នុងពេលដែលមុខជំនួញលក់ផលិតផលរបស់នាងកំពុងជោគជ័យខ្លាំង ។ គេមិនទាន់ដឹងថា អេនជី ទៅអាមេរិករយៈពេលវែង ឬ បែបណាឡើយ ។
អេនជី បានដកខ្លួនពីអាជីពជាពិធីការិនី ក្រោយពីនាងបានរៀបការ និង បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែរស់នៅបានតែមួយរយៈខ្លីប៉ុណ្ណោះ អតីតពិធីការិនីរូបនេះបានគ្រវាត់ងារអណិកជននៅប្រទេសជឿនលឿនមួយនេះ ហើយដឹកដៃស្វាមី និង កូនប្រុសស្រីមកធ្វើជំនួញនៅក្នុងស្រុកកំណើតវិញ ។ ពិតជាមិនខកបំណងព្រោះពេលនេះ អេនជី កំពុងទទួល បានជោគជ័យខ្លាំងនៅក្នុងមុខជំនួញអនឡាញ ។
ក្រោយក្លាយជាអ្នកជំនួញជោគជ័យផ្នែកលក់ផលិតផលសម្រស់ អេនជី កាន់តែមានភាពជឿជាក់ ដោយនាងតែងបង្អួតសម្រស់ជាមួយនឹងការតុបតែងខ្លួនយ៉ាងទាន់សម័យ ហើយពេលខ្លះនាងក៏សម្ញែងរាងយ៉ាងសិចស៊ីបង្អួតភ្នែកអ្នកគាំទ្រទៀតផង ។ ទោះក្លាយជាម្តាយរបស់កូនដល់ទៅពីរនាក់ក៏ពិតមែន តែ អេនជី នៅតែមានសម្រស់ទាក់ទាញមិនអន់ប៉ុន្មានឡើយ ៕