កំពុងនៅបរទេសមែន មាស សាលី នៅតែអាចធ្វើរឿងមួយនេះ សម្រាប់អ្នកគាំទ្រនៅខ្មែរបាន
ពេលនេះដែរតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក មាស សាលី កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយានារីរូបស្រស់នៅលើទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបើទោះឃ្លាតឆ្ងាយពីមហាជនយូរក្រែលក្តី តែតារាចម្រៀងរូបនេះមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ ។
មាស សាលី ធ្លាប់ជាតារាចម្រៀងដែលមានប្រជាប្រិយភាពគួរសមនៅក្នុងផលិតកម្មសាន់ដេ ហើយបទចម្រៀងដែលធ្វើឱ្យអ្នកមហាជនស្គាល់លោកកាន់តែខ្លាំងនោះគឺបទ «រំចង់ប្រែពណ៌» «អង្គរក្សបេះដូង» ជាដើម ប៉ុន្តែគួរឱ្យស្តាយពេលនេះតារាចម្រៀង មាស សាលី បានចាកចេញ ទៅរស់នៅជាមួយភរិយាលើទឹកដីនៃប្រទេសជឿនលឿនសហរដ្ឋអាមេរិក ។ អ្វីដែលចាប់អារម្មណ៍បើទោះមិនមានវត្តមាននៅក្នុងស្រុកក្តី តែថ្មីៗនេះតារាចម្រៀង មាស សាលី បានធ្វើឱ្យអ្នកគាំទ្ររីករាយជាខ្លាំង ព្រោះឃើញបទចម្រៀងរថ្មីបស់លោកទើបនឹងចេញកាលពីចុងខែកុម្ភៈកន្លងទៅនេះ ។
បទនេះមានចំណងជើងថា «កំលោះសល់ហាយ មេម៉ាយសល់ទ្រព្យ» ជាបទថ្មីសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។ គ្រាន់តែឃើញបទ មាស សាលី ចេញភ្លាមបានធ្វ់ឱ្យអ្នកគាំទ្រជាច្រើនសម្តែងការនឹករឭក និង ចង់ឱ្យលោកត្រលប់មកបម្រើអារម្មណ៍ទស្សនិកជននៅក្នុងស្រុកដូចមុនវិញ ៕