
ឈួន សុវណ្ណឆៃ លេងមួយឈុតខ្មៅនេះ ឡើងស្ទាវ មើលមិនចង់ស្គាល់
មិនតឹ្រមតែមានឈ្មោះជាមេម៉ាយហាយសូរនិយមលេងសម្ភារទំនើបៗប៉ុណ្ណោះទេ តែមួយរយៈចុងក្រោយនេះ ឈួន សុវណ្ណឆៃ កាន់តែមានសម្រស់ស្អាតប្លែក ហើយការតុបតែងខ្លួនក៏ទាក់ទាញមិនចាញ់ក្មេងៗប៉ុន្មានឡើយ ។ យ៉ាងណាមិញតាមរយៈរូបភាពទាំងនេះទស្សនិកជនមើលស្ទើរមិនស្គាល់ថាជាតារាចម្រៀងកូនបី ឈួន សុវណ្ណឆៃ ឡើយ ។
បើទោះបីជាមានកូនស្រីធំជំទង់ទៅហើយតែសម្រស់របស់ ឈួន សុវណ្ណឆៃ នៅតែក្មេង និង ស្អាតមិនប្រែប្រួលទៅតាមវ័យនោះទេ ។ តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះ ធ្វើឱ្យអ្នកគាំទ្រមិនតិចទេបើកភ្នែកធំៗ ខ្លះលើកឡើងថាបើមើលមួយភ្លែតស្មានថាកញ្ញាឯកមកពីណា តាមពិត ឈួន សុវណ្ណឆៃ សោះ ។ ខ្លះថាកាន់តែអាយុច្រើន ឈួន សុវណ្ណឆៃ កាន់តែស្អាត និង ស៊ីវីល័យតារាល្មមៗសុំចាញ់ហើយ ។
រស់នៅក្នុងជីវភាពហ៊ឺហាក៏ពិតមែន ឈួន សុវណ្ណឆៃ នៅតែបន្តប្រឡូកក្នុងអាជីពចម្រៀងដដែល ហើយថ្មីៗនេះនាងទើបនឹងចេញបទចម្រៀងថ្មីមួយមានចំណងជើងថា «ស្រីចាស់ប៉ះប្រុសក្មេង» ដែលមានលក្ខណៈប្លែកទាំងការតុបតែងខ្លួនបែបយុវវ័យទាន់សម័យជាពិសេសស្ទីលរាំតែម្តង ដែលមើលទៅពិតជារស់រវើកមួយបែប ។