
សត្វឆ្មារបស់ខ្សែប្រយុទ្ធ Christiano Ronaldo នៃក្លិប Juventus បានជួបគ្រោះថ្នាក់ចៃដន្យមួយ ដោយត្រូវឡានកិន បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ នៅសល់ដង្ហើមចង្រិត ។ ក្រោយពីរងគ្រោះថ្នាក់ ឆ្មាឈ្មោះ Pepe ត្រូវបានបញ្ចូនតាមយន្តហោះពេទ្យល្បឿនលឿនមួយគ្រឿង ទៅកាន់ប្រទេសអេស្ប៉ាញ ដែលជាប្រទេសល្បីខ្លាំងខាងព្យាបាលសត្វនៅលើពិភពលោក ដើម្បីធ្វើការវះកាត់ជាបន្ទាន់ ។
បើតាមការបញ្ជាក់អំពីនាង Georgina Rodriguez មិត្តស្រីរបស់ Ronaldo បានឱ្យដឹងថា ក្រុមគ្រួសារនាងកំពុងតែជួបទុក្ខខ្លាំងដោយសារតែវា គឺសត្វឆ្មាតែមួយគត់ដែលពួកគេមាន ។ Pepe ត្រូវបានគេដឹងថាមានតម្លៃប្រហែល ៣៥០០ ដុល្លារ ហើយចំពោះការធ្វើដំណើរទៅព្យាបាលនេះ Ronaldo បានចំណាយប្រាក់អស់ជាង ៣ ពាន់ដុល្លារ នេះនៅមិនទាន់បូកបញ្ចូលនូវតម្លៃព្យាបាលផង ៕
ប្រភព៖ thesun
អត្ថបទដោយ៖ ឃូរ៉ា