ឌួង ហ្សូរីដា តារាស្រីនិយមស្លៀកឈុតប្រពៃណី ស្រស់ស្អាតខ្លាំងគ្រប់ៗម៉ូដ
មហាជនអ្នកគាំទ្រ ប្រាកដជាធ្លាប់បានសរសើររួចមកហើយពីការនិយមស្លៀកពាក់បែបប្រពៃណីរបស់តារាស្រី ឌួង ហ្សូរីដា ។ ក្នុងនោះ ពិធីការិនីរូបនេះតែងតែបង្ហាញវត្តមានយ៉ាងស័ក្តិសមជាមួយនឹងឈុតប្រពៃណីដ៏ស្រស់ស្អាត ដែលសុទ្ធសឹងតែមានការច្នៃម៉ូដពីប្អូនស្រី និង ពិធីការិនីរូបនេះខ្លួនឯងដោយផ្ទាល់ ។
លើសពីនោះ អ្វីដែលធ្វើឲ្យមហាជនអ្នកគាំទ្រ ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានចាប់អារម្មណ៍នោះ ឈុតសម្លៀកបំពាក់ចូលរួមកម្មវិធីបែបប្រពៃណីរបស់ ឌួង ហ្សូរីដា មួយឈុតៗ គឺគ្មានជាន់គ្នានោះឡើយ ។ ជាពិសេសនោះ គឺភាគច្រើន ឌួង ហ្សូរីដា ប្រសប់រកនឹកច្នៃម៉ូដ និង តែងជ្រើសរើសយកក្រណាត់ហូល ផាមួង របស់ខ្មែរមកកាត់ទៀតផង ។
តស់! ទៅទស្សនារូបភាពឈុតសម្លៀកបំពាក់ស្អាតៗរបស់ ពិធីការិនី ឌួង ហ្សូរីដា ថាស័ក្តសមយ៉ាងណា៖