សម្រាលកូនបានជាង ៤ ខែ តូតា ចាប់ផ្តើមបង្អួតរាងវិញ បណ្តើរៗហើយ
បើទោះមិនទាន់ស្រកគីឡូដូចដើមតែគេសង្កេតឃើញតារាសម្តែងដែលមានបបូរមាត់សិចស៊ី តូតា នៅតែស្រស់ស្អាតមិនប្រែប្រួលខុសពីមុននោះទេ ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះតារាសម្តែងរូបនេះបានសម្ញែងរាងក្នុងឈុតសិចស៊ីបង្ហាញល្វែងលើ មើលទៅពិតជាទាក់ទាញផងដែរ ។
តូតា បានបង្អួតក្បាលពោះ និង ល្វែងលើយ៉ាងជឿជាក់នៅពេលនាង និង ស្វាមីទៅលម្ហែនៅតំបន់មាត់សមុទ្រ ធ្វើឱ្យហ្វេនៗជាច្រើនលាន់មាត់សរសើរពីសម្រស់របស់ ម៉ាក់ៗសម័យថ្មីរូបនេះ បើទោះមានសាច់ទ្រលក់ទ្រលន់ជាងមុនបន្តិចក្តី ។ ក្នុងនោះក៏មានការចង់ដឹងថាតើពេលណា តូតា នឹងវិលមកចាប់អាជីពសម្តែងដូចមុន ខណៈពេលនេះនាងបានរឹងដៃរឹងជើងទៅហើយ ។ រហូតមកដល់ពេលនេះ តូតា មិនទាន់បង្ហាញសញ្ញាណាមួយថានឹងវិលមកចាប់ការងារសម្តែងដូចមុននោះទេ ។
ថ្វីដ្បិតស្វាមីរបស់ តូតា គឺលោក ប៉ុល វិបូ មិនសូវបង្ហាញរូបភាពផ្អែមល្ហែមនៅតាមបណ្តាញសង្គមដូចគូដទៃមែនតែ តូតា ពិតជាទទួលបាននូវសុភមង្គលយ៉ាងពេញលេញ ជាពិសេសក្រោយពីនាងបានទទួលចំណងដៃកូនប្រុស ដែលគួរឱ្យស្រឡាញ់ម្នាក់គឺអូន ប៉ុល បូនីតូ ។ ក្រៅពីមើលថែទាំកូនប្រុស តូតា ក៏បានចំណាយពេលមើលការខុសត្រូវហាងលក់គ្រឿងអលង្ការរបស់នាងដែលកំពុងដំណើរការយ៉ាងរលូន ។
ក្រោយពីរៀបការហើយ តូតា និងស្វាមីត្រូវបានគេដឹងថា មានជំនួញក្នុងដៃជាច្រើន មានដូចជា កសិដ្ឋាន ភោជនីយដ្ឋាន អលចនៈទ្រព្យ និង រីសតនៅខេត្តកំពត ជាដើម ៕