ពេលកូវីដ-១៩ កំពុងផ្ទុះ ជីជី ផុសរូបមួយសន្លឹក និង ពាក្យមួយឃ្លា បង្កប់ន័យណាស់
ជាការពិតណាស់ស្របពេលវីរុសកូវីដ-១៩ កំពុងបន្តការរីរាលដាលសាជាថ្មីនៅក្នុងប្រទេសកម្ពុជា មហាជនជាច្រើនក៏កំពុងមានការព្រួយបារម្ភ និង បន្តការបង្កាការពារជំងឺឆ្លងមួយនេះ ។ ក្នុងនោះ សិល្បករសិល្បការិនីមួយចំនួន ម្នាក់ៗក៏បានបង្ហោះសារចូលរួមទប់ស្កាត់ការពារវីរុសកូវីដ-១៩ និង ក្រើនរំឭកដល់មហាជនទូទៅ និង អ្នកគាំទ្ររបស់ខ្លួនដូចគ្នាដែរ ។
បើក្រឡេក ទៅមើលពិធីការិនី ជីជី ឯណេះវិញ ក៏បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់ខ្លួន ផ្តាំផ្ញើដល់អ្នកលេងបណ្តាញសង្គមឲ្យចូលរួមតានដានព័ត៌មានជុំវិញវីរុសកូវីដ-១៩ ពីក្រសួងសុខាភិបាល ។ លើសពីនោះ ជីជី បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមបានឃើញហើយ អស់សំណើច សើចគិល ក៏ព្រោះតែរូបភាព និង ពាក្យមួយឃ្លាដែលនាងបានបន្ថែមទៀតនោះ ។
រូបភាពពាក់ម៉ាស់ និង សារ ដែលធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហាក់អស់សំណើច បន្ទាប់ពីបានអាននោះ ជីជី បានរៀបរាប់ថា «អា covid អើយ ទៅហើយមកៗ ហែងនៅអាល័យអ្នកណា? អាប្រកាច់! បងប្អូនសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល» ៕