ភ្ញាក់ផ្អើល! តារាកំប្លែងជើងចាស់ នាយឆើត ធ្លាក់ខ្លួនលាងចានឱ្យគេយ៉ាងកម្សត់ (វីដេអូ)
តារាកំប្លែងជើងចាស់ នាយឆើត ដែលកន្លងមកធ្លាប់ធ្វើឱ្យទស្សនិកជនផ្ទុះសំណើចតាមរយៈពាក្យសម្ដី ក៏ដូចជាកាយវិការកំប្លុកកំប្លែងរបស់លោក ថ្មីៗនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញលោកអង្គុយលាងចានឱ្យគេតាមហាង ដើម្បីយកប្រាក់ដោះស្រាយជីវភាព ។
តាមរយៈវីដេអូខ្លីមួយដែលត្រូវបានគេយកមកបង្ហោះលើបណ្ដាញសង្គម បានបង្ហាញពីសកម្មភាពរបស់តារាកំប្លែង នាយឆើត កំពុងអង្គុយលាងចានឱ្យគេ ហើយលើសពីនេះ លោកថែមទាំងបានត្អូញត្អែរយ៉ាងកម្សត់ក្នុងន័យថា តារាកំប្លែងចាស់ៗដូចជារូបលោកជាដើម បច្ចុប្បន្នការងារអ្វីក៏ធ្វើដែរឱ្យតែរកប្រាក់កម្រៃបានខ្លះ ខណៈតារាកំប្លែងដែលមានអាយុស្របាលៗលោកមួយចំនួនបានលាចាកលោកអស់ខ្លះទៅហើយ ។
តាមរយៈគណនីហ្វេសប៊ុកឈ្មោះ មនុស្ស កំសត់ បានបង្ហោះវីដេអូរបស់ នាយឆើត កំពុងអង្គុយលាងចានឱ្យគេ ព្រមទាំងបានរៀបរាប់ថា «នាយឆើត តារាកំប្លែងជើងចាស់ធ្លាក់ខ្លួនដើរលាងចានតាមហាងគួរឱ្យអាណិតណាស់» ។ សូមទស្សនាវីដេអូខាងក្រោម ៖