តារាប្រុសប៉ុន្មានរូបនេះ ស្និទ្ធជាមួយម្ដាយខ្លាំង មើលទៅគួរឱ្យស្រឡាញ់ណាស់
ភាគច្រើនមិនថានៅក្នុងសង្គមគ្រួសារ ឬមជ្ឈដ្ឋានជុំវិញទេ គេច្រើនតែសង្កេតឃើញពេលកូនប្រុសធំឡើង មិនសូវជាមានភាពស្និទ្ធស្នាលជាមួយម្ដាយប៉ុន្មានទេ ។ ដោយឡែកការលើកឡើងទាំងនោះបែរជាផ្ទុយស្រឡះចំពោះតារាប្រុសថៃជួរមុខ ៤ ដួង ដែលពួកគេមិនត្រឹមតែជិតស្និទ្ធជាមួយម្ដាយខ្លាំងប៉ុណ្ណោះទេ តារាប្រុសខ្លះថែមទាំងយកម្ដាយដើរតាមមិនបាត់មួយជំហ៊ានទៀតផង ។
១- Nadech Kugimiya
កំលោះសង្ហាដែលជាសង្សារបណ្ដូលចិត្តរបស់តារាស្រី Yaya រូបនេះ ពិតជាស្និទ្ធស្នាលជាមួយម្ដាយខ្លាំងណាស់ ព្រោះសឹងរាល់ពេលលោកចេញទៅណាកម្មវិធីផ្សេងៗ ឬចេញទៅដើរលេងតាមខេត្តម្ដងៗ តែងតែឃើញម្ដាយដើរតាមជានិច្ច។
២- Kem Hussawee
តារាសម្ដែងវ័យក្មេងកំពុងឡើងកូដ Kem បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសកាលពីពេលកន្លងទៅថា លោកពិតជាជិតដិតនឹងម្ដាយខ្លាំងណាស់ ហើយកាលពីដើមឆ្នាំ ២០២០ តារាប្រុសរូបនេះ ទើបតែទិញផ្ទះដើម្បីផ្គាប់ចិត្តគាត់ទៀតផង។
៣- Nine Naphat
ប្រុសស្អាតស្ថិតក្នុងដួងចិត្តយុវវ័យ Nine តែងបង្ហោះរូបថតដើរលេងជាមួយម្ដាយញឹកញាប់ខ្លាំងណាស់ ហើយកន្លងមកលោកក៏ធ្លាប់ប្រកាសថា លោកស្រឡាញ់ម្ដាយខ្លាំងបំផុតទៀតផង។
៤- Tono Pakin
ងាកមកតារាប្រុសរូបសង្ហា Tono វិញ ក៏ស្និទ្ធស្នាលនឹងម្ដាយមិនណយដែរ ហើយលោកថែមទាំងធ្លាប់បានប្រកាសទៀតថា លោកចូលសិល្បៈព្រោះតែលោកតែរកលុយបានច្រើនដើម្បីមើលថែម្ដាយឱ្យបានល្អ៕