
Jack Fanchan យំគគ្រូកលើកឆាក ក្រោយបែកសង្សារបណ្ដូលចិត្ត ទាក់ទងគ្នា ៦ ឆ្នាំ (វីដេអូ)
ប្រិយមិត្តអ្នកនិយមតាមដានខ្សែភាពយន្តភាគថៃ គឺសុទ្ធតែបានស្គាល់រួចមកហើយតារាសម្ដែងប្រុសតួកំប្លែងលោក JackFanchan ដែលជាតារាប្រុសម្នាក់កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ខណៈដែលពេលនេះស្ទើរតែគ្រប់ភាពយន្តរឿងភាគសុទ្ធសឹងតែមានវត្តមានតារារូបនេះ មិនត្រឹមប៉ុណ្ណោះសម្រាប់កម្មវីធីកម្សាន្តនានា ក៏ពុំសូវជាបាត់វត្តមានលោកដែរ ។
ដោយឡែក ពេលនេះ Jack កំពុងតែទទួលបានការចាប់អារម្មណ៍ពីមហាជនអំពីរឿងរ៉ាវជីវិតស្នេហារបស់លោក ដោយខណៈនេះ Jack ក៏ត្រូវបានដើរដល់ផ្លូវបែកមួយជាមួយសង្សារបណ្ដូលចិត្ត ក្រោយទាក់ទងគ្នាមក ៦ ឆ្នាំ ។
ជុំវិញការបែកបាក់នេះ បានធ្វើឱ្យមហាជនជាច្រើនមានការងឿងឆ្ងល់ព្រោះកន្លងមកអ្នកទាំងពីរតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នាជារឿយនៅលើបណ្ដាញសង្គមមិនសូវជាលស់ថ្ងៃឡើយ ដោយមិននឹកស្មានថាសុខៗ តារាប្រុសរូបនេះប្រកាសបែកសង្សារដូច្នេះសោះ ។
យ៉ាងណាមិញ បើតាមការឱ្យដឹងពី Jack មូលហេតុនៃការបែកគ្នានេះដែលលោកបានបកស្រាយទាំងទឹកភ្នែកហូររលីរលោងថា លោក និង នាង Khunkhunya ដែលជាសង្សារបែកគ្នា ពុំមែនមកពីឈ្លោះប្រកែកគ្នាអ្វីឡើយ គឺ Jack និង សង្សារស្ម័គ្រចិត្តរៀងខ្លួនដើរចេញ ព្រោះអ្នកទាំងពីរទាក់ទងយូរៗទៅបែរកើតទៅជាមិត្តភាព ហើយពេលនេះអ្នកទាំងពីរនឹងធ្វើជាមិត្តភក្តិនឹងគ្នារហូតតទៅ ។ រីឯនាង Khunkhunya ក៏បានចូលខ្លួនបកស្រាយផងដែរ ថាទោះបីបែកគ្នាមែន តែនាង និង Jack នៅតែជាមិត្តល្អនឹងគ្នា មិនចោលគ្នាឡើយ ៕