ឡូយកប់! តារាល្បីៗ ៥ ដួង ជិះរថយន្ត Rolls-Royce តម្លៃក្បែរលានដុល្លារ
មួយរយៈចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញតារាមួយចំនួនបានបង្ហាញឡានទំនើបៗ តម្លៃខ្ពស់កប់ពពក ដែលធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា។ ក្នុងនោះ តារាល្បីៗទាំងនោះ ត្រូវបានមហាជនលើកឡើងថា ពួកគេមិនត្រឹមតែមានឈ្មោះបោះសំឡេងតែម្យ៉ាងនោះទេ តែបើក្រឡេកទៅមើលជីវិតឯកជនឯនោះវិញ ក៏មានបានរស់នៅក្នុងភាពហាយសូរមិនធម្មតានោះឡើយ ។
តួយ៉ាង ក្រឡេកទៅមើលតារាចម្រៀង តារាសម្តែង និង ពិធីករល្បីៗ ៥ ដួង ខាងក្រោមនេះ បានចំណាយប្រាក់យ៉ាងច្រើនខ្ទង់លានដុល្លារទិញរថយន្តទំនើបម៉ាក Rolls-Royce ធ្វើឲ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។
១- តារាចម្រៀង ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត ទទួលបានកាដូរថយន្តស៊េរីខ្ពស់ម៉ាក Rolls-Royce ពីភរិយា កាលពីពេលថ្មីៗកន្លងទៅនេះ ធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈ និង អ្នកគាំទ្រ មានការចាប់អារម្មណ៍ជាខ្លាំង ។ ក្នុងនោះដែរ រថយន្តម៉ាកទំនើប Rolls-Royce របស់តារាប្រុសរូប ក៏បានប្រើប្រាស់ស្លាកលេខរថយន្តពិសេស ជាឈ្មោះរបស់ លោកផ្ទាល់ កាលីបហាយសូរមិនធម្មតាឡើយ។
២- តារាចម្រៀងរ៉េប ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីដ បានចំណាយលុយជាច្រើនម៉ឺនដុល្លារ ដើម្បីទិញរថយន្តទំនើបម៉ាក Rolls-Royce Ghost ដើម្បី Surprise ដល់គូស្នេហ៍ ទេព បូព្រឹក្ស ក្នុងខួបគម្រប់បួនឆ្នាំនៃការស្រឡាញ់គ្នា កាលពីអំឡុងខែ កក្កដា ឆ្នាំ ២០២០ កន្លងទៅ ដែលធ្វើឱ្យមជ្ឈដ្ឋានក្នុង និង ក្រៅសិល្បៈ មានការភ្ញាក់ផ្អើល ព្រមទាំងចាប់អារម្មណ៍យ៉ាងខ្លាំង។
៣- តារាចម្រៀង ឈួន សុវណ្ណឆៃ
អ្នកនាង ឈួន សុវណ្ណឆៃ ក៏បានធ្វើឱ្យអ្នកនៅក្នុងពិភពសិល្បៈជាច្រើន ចាប់អារម្មណ៍អ្នកនាងខ្លាំងណាស់ដែរ បន្ទាប់ពីតារាស្រីរូបនេះ បានជិះរថយន្តទំនើបម៉ាក Rolls-Royce ដែលមានតម្លៃខ្ពស់។ លើសពីនោះ តារាស្រីរូបនេះមិនត្រឹមតែមានរថយន្តទំនើបមួយគ្រឿងនោះទេ កន្លងមក ឈួន សុវណ្ណឆៃ មានរថយន្តទំនើបជិះឆ្លាស់គ្នាជាច្រើនទៀតផង។
៤- អតីតតារាសម្តែង លីឈី
អតីតតារាសម្តែង លីឈី ក៏ត្រូវបានមហាជនចាប់អារម្មណ៍មិនតិចនោះដែរ ក្រោយអតីតតារាស្រីរូបនេះ បានរៀបការជាមួយនឹងលោកឧកញ៉ា ប៊ុន រតនា ។ ក្នុងនោះ ជំទាវវ័យក្មេង លីឈី ត្រូវបានស្វាមីទិញឡានទំនើប Rolls-Royce មកពញ្ញាក់អារម្មណ៍ដោយ ចតចោលនៅមុខផ្ទះ ។
៥- ពិធីការិនី ខៀវ សានសាណា
អ្នកនាង ខៀវ សានសាណា បានធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយអ្នកនាងបានបង្ហាញរថយន្តទំនើបម៉ាក Rolls-Royce ដ៏ថ្មីសន្លាងមួយគ្រឿងក្នុង Story ហ្វេសប៊ុកផ្លូវការរបស់ខ្លួន ។ លើសពីនោះ ខៀវ សានសាណា មិនត្រឹមតែក្លាយទៅជាពិធីការិនីទី ១ ដែលជិះរថយន្តទំនើប Rolls-Royce នោះទេ គឺសូម្បីតែឡានរបស់អ្នកនាងក៏បំពាក់ស្លាកលេខពិសេសដោយដាក់ថា «កម្ពុជា K.SAN.01» ទៀតផង ៕