
ស្របពេលអាជីពសិល្បៈកំពុងតែមានទីផ្សាររីកទូលាយនោះ តារាសម្តែងវ័យក្មេងរូបស្រស់ ដែលមានឈ្មោះថា ស្រមោចខ្មៅ បែរជាសម្រេចចិត្តភ្ជាប់ពាក្យជាមួយគូដណ្តឹងដែលមានវ័យស្របាលៗគ្នាកាលពីប៉ុន្មានថ្ងៃមុននេះ ដោយមានការចូលរួមសាទរពីសំណាក់មិត្តភក្តិក្នុងសិល្បៈមួយចំនួន ។
ស្រមោចខ្មៅ ដែលមានឈ្មោះពិតថា លឹម ច័ន្ទស្រីរ័ត្ន ជាតារាសម្តែងមួយរូបដែលមានសមត្ថភាព និងក្តោបបានការសម្តែងជាច្រើនដែលមានទាំងរឿងភាគ និងរឿងដុំ ហើយក្រៅពីនេះ នាងក៏បានលេចមុខនៅក្នុងការថតស្ប៉តពាណិជ្ជកម្ម និង MV ជាច្រើនផងដែរ ។ ស្របពេលអាជីពសិល្បៈកំពុងឡើងកូដ ពេលនេះតារាវ័យក្មេងរូបនេះបានសម្រេចចិត្តភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរកាលពីថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិរួមអាជីពមួយចំនួន ដូចជា គៀត សុវណ្ណាឡាង, សួង ស៊ីធឿន ព្រមទាំងតារាមួយចំនួនទៀត ។
ស្រមោចខ្មៅ មិនទាន់បង្ហើបពីពេលវេលាជាក់លាក់នៅក្នុងការចូលរោងជ័យឡើយ តែអ្វីដែលកត់សម្គាល់បើទោះជាមានគូដណ្តឹងក៏ពិតមែន តែ ស្រមោចខ្មៅ នៅតែបន្តអាជីពសិល្បៈដដែល ដោយមិនមានការហាមឃាត់ពីអនាគតស្វាមីឡើយ ៕
រូបថត ៖ ហ្វេសប៊ុក
អត្ថបទដោយ៖ ចេនី