ភិន សុដាលីស ស្និទ្ធស្នាលនឹងបុរសម្នាក់ក្នុងអាងទឹក សង្ស័យមានទំនាក់ទំនងពិសេស
អ្នកមេម៉ាយហាយសូរ ភិន សុដាលីស កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីឃើញនាងបង្ហោះរូបថតច្រើនសន្លឹកនៅលើគណនីអ៊ីនស្ត្រាក្រាមផ្លូវការរបស់នាង បង្ហាញភាពស្និទ្ធស្នាល កៀកកើយនឹងបុរសវ័យក្មេងម្នាក់នៅក្នុងអាងទឹកយ៉ាងរ៉ូមែនទិក ខណៈពួកគេទាំងពីរទៅដើរលេងនៅទឹកដីភូមិភាគឦសាន ខេត្តមណ្ឌលគីរី ។
ការបង្ហាញកាយវិការស្និទ្ធស្នាលដូចគូសង្សាររបស់អ្នកម៉ាក់កូនមួយ ភិន សុដាលីស និង បុរសវ័យក្មេងខាងលើ ត្រូវបានមហាជនសង្ស័យយ៉ាងខ្លាំងថា បុរសរូបសង្ហាខាងលើគឺជាគូស្នេហ៍ថ្មីរបស់នាង ឬយ៉ាងណា? ខណៈតារាស្រីរូបនេះ មិនបានបញ្ជាក់ពីតំណែងបុរសវ័យក្មេងរូបនោះថាជាអ្នកណាឱ្យពិតប្រាកដឡើយ ។
គេចាំបានថា កន្លងមកតារាសម្ដែងសាច់សខ្ចី ភិន សុដាលីស បានបង្ហោះរូបថតកៀកកើយនឹងបុរសម្នាក់ពេលពួកគេទៅលេងសមុទ្រជាមួយគ្នា ដែលធ្វើឱ្យមហាជនជាច្រើនសង្ស័យថាអ្នកទាំងពីរជាសង្សារនឹងគ្នា ប៉ុន្ដែកាលនោះ ដាលីស មិនបានបង្ហាញមុខបុរសនោះច្បាស់ៗឡើយ ទើបតែលើកនេះ នាងមិនត្រឹមតែបង្ហាញមុខកំលោះខាងលើទេ ថែមទាំងមានកាយវិការស្និទ្ធស្នាលខ្លាំងទៀតផង ។
ទោះបីជា ភិន សុដាលីស មិនទាន់ប្រាប់ច្បាស់ៗថាបុរសវ័យក្មេងក្នុងរូបថតនេះជាអ្នកមើលថែបេះដូងថ្មី ប៉ុន្ដែបើក្រឡេកទៅមើលមិត្តភក្ដិ និង អ្នកគាំទ្ររបស់នាងជាច្រើន បានខំមិនបញ្ចេញយោបល់ថាពួកគេគឺជាគូសង្សារនឹងគ្នារួចស្រេចហើយ ៕