មាស សុខសោភា ចូលផលិតកម្មរាមភ្លាម យក់ ឋិតរដ្ឋា និយាយបែបនេះភ្លែត លើហ្វេសប៊ុក
មហាជនអ្នកគាំទ្រនិយមតាមដាមខាងវិស័យសិល្បៈក៏បានដឹងរួចមកហើយថា កំពូលតារាចម្រៀង មាស សុខសោភា បានចូលច្រៀងនៅក្នុងផលិតកម្ម រាម ជាផ្លូវការ ក្នុងនោះដែរ ខាងផលិតកម្ម រាម ក៏បានរៀបចំព្រឹត្តិការណ៍ ស្វាគមន៍តារាស្រីរូបនេះយ៉ាងអធិកធមទៀតផង កាលពីរាត្រីថ្ងៃទី ១៩ ខែ កុម្ភៈ កន្លងទៅនេះ ។
ក្រោយប្រកាសជាសាធារណៈរួចហើយ យើងក៏បានឃើញថាទស្សនិកជនជាច្រើន ក៏ដូចជាអ្នកសិល្បៈផ្សេងទៀតក៏បានចេញមកសម្ដែងការត្រេកអរដល់ មាស សុខសោភា ដែលចូលផលិតកម្មថ្មី ក្រោយពីតារាស្រីរូបនេះមានភាពស្ងប់ស្ងាត់យ៉ាងយូរពីក្នុងសិល្បៈ និង មិនមានបទថ្មីៗចេញមកដើម្បីកំដរអារម្មណ៍ដល់បងប្អូនអ្នកគាំទ្រ ។
ក្នុងចំណោមសិល្បករ សិល្បៈការិនីជាច្រើនដែលបានសម្ដែងការសាទរដល់ មាស សុខសោភា នោះយើងសង្កេតឃើញថាមានតារាចម្រៀងស្រីល្បីឈ្មោះមួយរូប គឺអ្នកនាង យក់ ឋិតរដ្ឋា ក៏បានបញ្ចេញសារអបអរសាទរ និង ជូនពរដល់មិត្តរួមអាជីពរបស់ខ្លួន ក្រោយពីនាងបានចូលរួមក្នុងកម្មវិធីសម្ភោធជាផ្លូវការ របស់ផលិតកម្ម រាម នេះដែរ ។ នៅក្នុងអត្ថន័យសារនោះ យក់ ឋិតរដ្ឋា ក៏បានសរសេរពាក្យមួយឃ្លាថា ៖ «Congratulations Friend ជូនពរសម្លាញ់ មាស សុខសោភា ជោគជ័យគ្រប់ភារកិច្ច និង មានការគាំទ្រកាន់តែច្រេីនក្នុងវត្តមានថ្មីរបស់ផលិតកម្ម រាម នេះណាមិត្តសម្លាញ់» ៕