មូលហេតុនេះសោះ ទើប អេដវីន កោរសក់ ធ្វើឱ្យអ្នកគាំទ្រឆ្ងល់ព្រាត
មហាជនអ្នកគាំទ្រតារាសម្តែង និង តារាបង្ហាញម៉ូដ អេដវីន ប្រាកដជាធ្លាប់បានសរសើររួចមកហើយ ពីសម្រស់ស្រស់សង្ហារបស់តារាប្រុសរូបនេះ មិនថាតែផ្ទៃមុខ រូបរាង និង សក់នោះឡើយ គឺសុទ្ធសឹងតែមានអំណោយផលពីធម្មជាតិតែម្តង ។
យ៉ាងណាមិញ កាលពីពេលកន្លងទៅថ្មីៗ អេដវីន បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតារាប្រុសរូបសង្ហានេះ បានកោរសក់ដោយមិនដឹងមូលហេតុ ។ ក្នុងនោះ មហាជនអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិចោទជាសំណួរថា អេដវីន មានរឿងអ្វីបានជាកោរសក់ចេញ ?
តួយ៉ាងនៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ គូស្នេហ៍របស់តារាប្រុសរូបនេះបានចេញមុខមកទម្លាយការពិតហើយពីមូលហេតុ អេដវីន កោរសក់ ដោយមូលហេតុនោះធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដឹងហើយហួសចិត្ត និង អស់សំណើចដល់គូស្នេហ៍នេះយ៉ាងខ្លាំង ។
គូស្នេហ៍ អេដវីន បានសរសេររៀបរាប់សន្ទនារបស់អ្នកទាំង ២ ថា «ម៉ោង ២ យប់ ៥ ថ្ងៃមុន ខ្ញុំ : ប្តីហា អូនរមាស់ក្លៀកហាស កោររោមក្លៀកសិន តែមិនដឹងអាឡាមណាមុតទេ ព្រោះថ្ងៃមុន កោរចំអាឡាមអត់មុត ។ អូនកោរទៅឡើងក្រឡេកក្រលាក់ វីវរឈាមឥលូវហើយ ។ Edwin : អូនចង់ដឹងអាណាមុត អូនកោរសក់បងសាកទៅ! កុំទៅកោរសាកដៃខ្លួនឯងទៀត ឈាមឈុលរវល់ទាំងយប់ឥលូវហើយ ។ ខ្ញុំ : ok បង អូនសាកសិន» ។
លើសពីនោះ អ្វីដែលកាន់តែធ្វើឲ្យអ្នកអានសារខាងលើអស់សំណើចកាន់តែខ្លាំងទៀតនោះ ក៏ព្រោះឃ្លាថា «មានណា ជ្រុលដៃ អាណាដឹង អញវឹងហើយ! Sorry បងអើយ បើទំនេរ យកអូនទៅវត្តស្រោចទឹកផង មើលទៅ បើនៅតាចឹងៗ យើងមានតែដឹកដៃគ្នាចោលពេទ្យឆ្កួតទេ! ប្តីបងលំបាកហើយ មានប្រពន្ធ អត់ស្អាតមធ្យមទេ ងុំអត់គ្រប់នឹងហ្មង ! នេះហើយមូលហេតុគាត់ កោរសក់ ! លើលោកនេះ មើលទៅមានតែប្តីខ្ញុំមួយទេ ដែរប្រពន្ធធ្វើចឹងហើយ នៅសើចមើលកញ្ចក់ ហើយសើចផ្អើលផ្ទះទាំងយប់កើត»៕