គង់ វង្សយ៉ាទី ធ្វើខួបកំណើតសាមញ្ញ តែពោរពេញដោយភាពរីករាយ ក្នុងវ័យជិត ៣០ ឆ្នាំ
ជារៀងរាល់ឆ្នាំពិធីការិនីរូបស្រស់ គង់ វង្សយ៉ាទី តែងរៀបចំពិធីខួបកំណើតមិនដែលខាន តែសម្រាប់ឆ្នាំនេះពិធីការិនីដែលរស់នៅក្នុងជីវភាពស៊ីវីល័យរូបនេះ បានរៀបចំពិធីខួបកំណើតបែបសាមញ្ញៗជួបជុំជាមួយមិត្តភក្តិស្និទ្ធស្នាលក្នុងសិល្បៈ តែមើលទៅពោរពេញទៅដោយភាពកក់ក្តៅជាខ្លំាង ។
សម្រាប់ខួបកំណើតឆ្នាំនេះរបស់ គង់ វង្សយ៉ាទី គេសង្កេតឃើញមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងសិល្បៈស្និទ្ធៗដែលមានដូចជា តូតា និង ស្វាមី ពៅ លីដា សម ម៉ាណា លោក អេឡិច ចាន់ត្រា និង លោក ពៅ ពិសិដ្ឋ ជាដើម ។ អ្វីដែលចាប់អារម្មណ៍នោះ គង់ វង្សយ៉ាទី បានរៀបចំនំខួបកំណើតជាពិសេសទាំងបែបនំបរទេស និង នំបែបខ្មែរ មើលទៅពិតជាស្អាតប្លែក ។
ដោយសារជាខួបកំណើតបែបសាមញ្ញៗ គង់ វង្សយ៉ាទី មានការតុបតែងខ្លួនបែបធម្មតាជាមួយនឹងរ៉ូបពណ៌លឿងស្រស់គួរឱ្យស្រឡាញ់ដែរ ។ ក្រៅពីទទួលបានពាក្យពេចន៍ជូនពរពីសំណាក់មិត្តភក្តិ គេមិនទាន់ដឹងថាតើនៅក្នុងថ្ងៃពិសេសនេះ គង់ វង្សយ់ាទី នឹងទទួលបានកាដូពីសេសអ្វីពីសំណាក់គូស្នេហ៍នោះទេ ។
គង់ វង្សយ៉ាទី ត្រូវបានគេចាត់ទុកជាពិធីការិនីដែលមានជីវភាពរស់នៅហ៊ឺហាមិនធម្មតាដែរ បើទោះនាងមិនមែនជាពិធីការិនីល្បីលំដាប់ប្រទេសក៏ដោយ ហើយជាច្រើនឆ្នាំមកនេះ គង់ វង្សយ៉ាទី ក៏បានច្រានចោលរាល់ការងារសម្តែងដោយងាកមកពង្រឹងអាជីពពិធីការិនីតែមួយមុខប៉ុណ្ណោះ ។ វ័យចេះតែកើនទៅមុខ តែរហូតមកដល់ពេលនេះ ពិធីការិនីរូបនេះនៅតែស្ងាត់ឈឹងដំណឹងរៀបការ ខណៈមិត្តភក្តិដូចជា តូតា និង សម ម៉ាណា មានកូនប្រលែងលេងគ្រប់គ្នាទៅហើយក្តី ៕