ចូលឆ្នាំ ២០២១ ជេស៊ីកា លេង Fashion កាចហើយសិចស៊ីណាស់!
ដោយសារតែមានសម្រស់ស្រស់ស្អាត ជាពិសេសរូបរាងតូចស្រឡូនទៀតនោះ ធ្វើឱ្យតារាសម្តែង ជេស៊ីកា ហាក់មិនខ្លាចក្នុងការលេងស្ទីលថតរូបសិល្បៈបែបសិចស៊ីនោះឡើយ រហូតមានការលាន់មាត់ពីសំណាក់មហាជន ថាអីយ៉ាស់ ជេស៊ីកា ចាប់ផ្តើមលេង Fashion កាចៗវាយលុកទីផ្សារហើយ ។
ទោះបីជាមានសម្រស់ទាក់ទាញ ជាពិសេសទម្រង់មុខបែបកូនកាត់ក្តី តែ ជេស៊ីកា ដែលមានឈ្មោះពិតថា តាន់ សុផា ហាក់មិនសូវមានទីផ្សារការងារខ្ពស់ប៉ុន្មានឡើយ ។ យ៉ាងណាមិញរយៈពេលជាច្រើនឆ្នាំ ជេស៊ីកា ទើបមានឱកាសសម្តែងរឿងប្រមាណជា ៧ រឿងតែប៉ុណ្ណោះ ហើយក្រៅពីនេះនាងក៏បានចូលរួមសម្តែង MV និង ស្ប៉តពាណិជ្ជកម្មច្រើនគួរសម ។ ចុងក្រោយនេះ ជេស៊ីកា ហាក់ងាកមកលេងស្ទីលតែងខ្លួនបែបសិចស៊ី ជាពិសេសបញ្ចេញដើមទ្រូងធំទ្រលុកទ្រលន់ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។
សម្រាប់ឆ្នាំនេះដែរ ជេស៊ីកា មានវ័យ ២៦ ឆ្នាំហើយ តែជារឿយៗតារារូបរាងស្រឡូនម្នាក់នេះតែងបង្ហាញពីអារម្មណ៍តូចចិត្ត ដែលគេសង្ស័យថានាងមានស្នេហ៍មិនសមប្រកប តែយ៉ាងណាកន្លងមក ជេស៊ីកា ធ្លាប់ប្រាប់ថាបេះដូងនៅទំនេរ ។ អ្វីដែលកត់សម្គាល់នៅក្នុងឆ្នាំថ្មី ២០២១ នេះ ជេស៊ីកា រំពឹងថានឹងអាចជួបរឿងល្អៗ ហើយរឿងអតីតកាលទាំងឡាយគ្រាន់តែជាមេរឿនជីវិតតែប៉ុណ្ណោះ ។ គួរបញ្ញាក់ថា ជេស៊ីកា ចាប់ផ្តើមចូលប្រឡូកក្នុងសិល្បៈកាលពីឆ្នាំ ២០១៣ តាមរយៈការណែនាំ និងជ្រោមជ្រែងពីតារាសម្តែង មាស សម្ផស្ស ៕