ចែកគ្នាស្អាត! តារាល្បីៗសម្ញែងសម្រស់ក្នុងឈុតប្លែកៗ លើកម្រាលព្រំមាសថ្មីៗនេះ
កាលពីថ្ងៃទី ១៧ ខែកុម្ភៈកន្លងទៅនេះ នៅផ្សារទំនើបអ៊ីអន ២ វត្តមានតារាល្បីៗស្រីប្រុសជាច្រើនដួង បានបង្ហាញវត្តមាននៅក្នុងកម្មវិធីដើរលើកម្រាលព្រំក្នុងកម្មវិធីបើកសម្ពោធដំណើរការ Sastra Film App ។ ជាមួយនឹងព្រឹត្តិការណ៍នេះគេសង្កេតឃើញសិល្បករការិនីជាច្រើនរូបបានបង្ហាញវត្តមានជាមួយនឹងការលេងម៉ូដសម្លៀកបំពាក់ដ៏ស្រស់ស្អាត និង ប្លែកៗពីគ្នា ។
តារាសម្តែងដែលពូកែលេងម៉ូដសម្លៀកបំពាក់នោះគេកត់សម្គាល់ឃើញមានគ្រួសារតារាសម្តែង គង់ ច័ន្ទស្រីមុំ នី មុន្នីនាថ ដួង ម៉ានិច រឿង ណាត ស៊ឹម ស្រីនិច រចនា រ៉ាវ៉ាឌី លោក ព្រីន លោក សេម ស្វែង សុជាតា ដាវីកា លឹម មួយហ្គិច រួមនឹងតារាស្រីប្រុសជាច្រើនដួង តែយ៉ាងណាក្នុងចំណោមតារាទាំងនោះ គេឃើញ គង់ ច័ន្ទស្រីមុំ ដួង ម៉ានិច ជាពិសេស រឿន ណាត តែម្តង បានធ្វើឱ្យបុរសមិនតិចទេភ្លឹកនឹងសម្រស់របស់នាងមិនតិចទេ នៅក្នុងឈុតរ៉ូបពណ៌ផ្កាម៉ោង ១០ យ៉ាងសិចស៊ី ។ តស់មកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖