តាមមិនទាន់ ទេព បូព្រឹក្ស លេងស្ទីលតែងខ្លួនប្លែកៗជាប់ស្ទើររាល់ថ្ងៃ
នៅក្នុងរង្វង់សិល្បៈអាចនិយាយាបានថា ទេព បូព្រឹក្ស ជាតារាចម្រៀងស្រីមួយរូបដែលមានសមត្ថភាពខ្ពស់នៅក្នុងការច្នៃជាម៉ូដចម្រៀងបំពាក់ ក៏ដូចជាម៉ូដសក់បែបប្លែកៗ ស្អាតៗ ស្ទើរតែរៀងរាល់ថ្ងៃទៅហើយ ដែលអាចនិយាយបានថាប្លែកពីមួយថ្ងៃទៅមួយថ្ងៃមិនជាន់គ្នាតែម្ដង ។
ដោយសារតែ ទេព បូព្រឹក្ស ជាអ្នកចម្រៀងល្បីម្នាក់ទៅក្នុងពេលបច្ចុប្បន្ននេះទៅហើយ ចំពោះរឿងតុបតែងខ្លួនវិញច្បាស់ណាស់ថានាងក៏ត្រូវតែយកចិត្តទុកដាក់ក្នុងការរៀបចំតុបតែងខ្លួន ច្នៃម៉ូដយ៉ាងណាឱ្យមានអ្វីដែលប្លែកៗ មិនដដែលៗ ដើម្បីមកបង្ហាញជូនអ្នកគាំទ្រ ជាពិសេសវាក៏បានបង្ហាញពីសមត្ថភាព និង ទេពកោសល្យមួយផ្នែកទៀតដែលតារាស្រីរូបនេះមាន បន្ថែមពីលើសមត្ថភាពខាងផ្នែក រាំ និង ច្រៀងដែលកំពុងតែទាញយកភាពល្បីល្បាញក្នុងសិល្បៈនេះដែរ ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះដែរ ទេព បូព្រឹក្ស ក៏បានបង្ហាញពីម៉ូដសក់ថ្មីមួយទៀតដែលនាងបានច្នៃចេញជារូបសត្វក្ដាមយ៉ាងធំពណ៌ក្រហមចំណែកសក់របស់នាងវិញគឺលាបចម្រុះពណ៌ ថតបង្ហាញជូនទស្សនិកជនជាសាធារណៈតែម្ដង ។ ចង់ដឹងថាស្អាតប្លែកភ្នែកប៉ុនណាពី ទេព បូព្រឹក្ស នោះ សូមទស្សនានូវរូបភាពខាងក្រោមនេះ ៖