ឌី សូនិត្តា ប៉ិនណាស់ តែងខ្លួនឱ្យកូនម្តងៗ ផ្អើលអ្នកគាំទ្រចែករំលែកគ្នាមើលព្រាត
មហាជនអ្នកគាំទ្ររឿងរ៉ាវឯកជនរបស់ ឌី សូនិត្តា និង អេឡិច ហ្សូរ៉ា ដែលទើបតែទទួលបានសមាជិកថ្មីជាកូនស្រីគួរឲ្យស្រឡាញ់កាលពីពេលកន្លងមកនោះ ប្រាកដជាបានដឹងហើយថា គ្រួសាររបស់តារា ២ រូប ខាងលើនេះ ត្រូវបានអ្នកគាំទ្រចាត់ទុកចាត់ជាគ្រួសារទាន់សម័យមួយ ។
ក្នុងនោះ ប៉ាម៉ាក់វ័យក្មេងខាងលើនេះ មិនត្រឹមតែធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍តែពួកគេប៉ុណ្ណោះទេ សូម្បីតែកូនតូចមានអាយុទើបជាង ៣ ខែរបស់ពួកគេ ក៏ត្រូវបានមហាជនអ្នកគាំទ្រតាមដានមិនតិចនោះឡើយ ។
ជាក់ស្តែង អូនតូច Smile មិនត្រឹមតែមានមុខមាត់ស្រស់ស្អាត ឃ្យូដ ដូចកូនកាត់បរទេសតែម្យ៉ាងនោះទេ សូម្បីតែការតុបតែងឈុតសម្លៀកបំពាក់ម្តងៗក៏ឃើញគួរឱ្យស្រឡាញ់ដែរ ពោលគឺអ្នកម៉ាក់វ័យក្មេង ឌី សូនិត្តា តែងតែតុបតែងសម្លៀកបំពាក់កូនស្រីប្លែកៗ ស្អាតៗ ឃ្យូដៗ ធ្វើឲ្យអ្នកបានឃើញហើយទប់ចិត្តមិនចែករំលែកមិនបាន រហូតនៅលើផេកហ្វេសប៊ុក និង គណនី Youtube របស់ កូនស្រី ឌី សូនិត្តា និង អេឡិច ហ្សូរ៉ា មានអ្នក like Share និង Subscript មិនតិចនោះទេ ៕