រៀបការភ្លាម អាន គុណកូឡា ចង់បានកូនប្រលែងលេងភ្លែត
តារាចម្រៀង អាន គុណកូឡា បានរៀបការដល់ទៅពីរដងតាមគម្រោងយ៉ាងអធិកអធម ដោយមានការចូលរួមជូនពរជ័យពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនហើយអ្វីដែលចាប់អារម្មណ៍គ្រាន់តែរៀបការភ្លាមតារាចម្រៀងរូបនេះអះអាងថា ចង់បានកូនប្រលែងលេងឆាប់ៗមិនឱ្យភរិយាពន្យារពេលនោះទេ ។
គេចាំបានថា តារាចម្រៀង អាន គុណកូឡា បានរៀបការជាលើកទីពីរកាលពីថ្ងៃទី ០៧ កន្លងទៅដោយរលូន ក្នុងនោះលោកបានអះអាងថា ចំណាយនៅក្នុងពិធីច្រើនគួរសមដោយសារលោករៀបការដល់ទៅពីរដង ។ អ្វីដែលកត់សម្គាល់គ្រាន់តែរៀបការភ្លាម អាន គុណកូឡា និង ភរិយាសម្រេចចិត្តយកកូនភ្លាមៗ ព្រោះលោកប្រាប់ថាវ័យច្រើន ម្យ៉ាងប្អូនៗគេមានកូនធំៗអស់ហើយ ។ ជាមួយគ្នានោះក៏មានការសរសើរថា អាន គុណកូឡា ពិតជាសំណាងណាស់បានភរិយាមានសម្រស់ស្អាតហើយថែមទាំងជាជំនាញរកស៊ីជាអ្នកជំនួញត្បូងពូកែថែមទៀត ។
ដ្បិតថាភរិយាប្រចណ្ឌបន្តិចក៏ពិតមែន តែលោក អាន គុណកូឡា នៅតែបន្តប្រឡូកនៅក្នុងអាជីពចម្រៀងដដែល ហើយតាមគម្រោងលោក និង ចេញបទចម្រៀងថ្មីៗនៅក្នុងពេលឆាប់ៗនេះ តែលោកមិនបានបញ្ជាក់ថានៅក្នុងទ្រនំណាមួយនោះទេ ។ ក្រៅពីការងារសិល្បៈដែលលោកស្រឡាញ់ តារាចម្រៀងរូបនេះបានងាកទៅរកស៊ីមុខរបរត្បូងបន្ថែមទៀតជាមួយភរិយា ៕