ផ្ទុះការភ្ញាក់ផ្អើល នាង គន្ធា ធ្លាក់ខ្លួនឈឺធ្ងន់ ៣ ថ្ងៃ ដោយសារជំងឺពីរនេះ!
ថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រក្រោយពីបានឃើញរូបភាពរបស់តារាចម្រៀង នាង គន្ធា ដេកស្តូកស្តឹងនៅមន្ទីរពេទ្យ ដែលខ្លះគិតថាជាការសម្តែងនៅក្នុងបទចម្រៀង ប៉ុន្តែការពិតពេលនេះតារាចម្រៀងសម្បុរស្រអែមរូបនេះកំពុងឈឺសម្រាកនៅមន្ទីរពេទ្យពិតមែន ។
លោក នាង ប្រាក់សុគន្ធ ដែលត្រូវជាបងប្រុសរបស់ នាង គន្ធា បានឱ្យដឹងថា ប្អូនស្រីរបស់លោកពិតជាកំពុងមានជម្ងឺសម្រាកនៅមន្ទីរពេទ្យប្រមាណជាបីថ្ងៃហើយ ពេលនេះក៏មិនទាន់ធូរស្រាលដែរ ។ ការលើកឡើងរបស់ នាង ប្រាក់សុគន្ធ បានធ្វើឱ្យមិត្តភក្តិ និង ហ្វេនៗបានសម្តែងការព្រួយបារម្ភ និង ជូនពរឱ្យ នាង គន្ធា ឆាប់បានជាសះស្បើយវិញ ។ ជាមួយគ្នានោះ ក៏មានការចង់ដឹងថាតើពេលនេះ នាង គន្ធា ឈឺអ្វីបានជាធ្ងន់ធ្ងរដល់ថ្នាក់នេះ? បើតាមការបញ្ជាក់របស់លោក នាង ប្រាក់សុគន្ធ ជាបងប្រុសបានឱ្យដឹងថា ប្អូនស្រីរបស់លោកមានជម្ងឺរលាកផ្លូវដង្ហើម និង មេរោគក្នុងឈាម ។
ម្ចាស់បទ «បេះដូងស្រវឹង » នាង គន្ធា កាន់តែទទួលបានការស្រឡាញ់ និង ចូលចិត្តពីសំណាក់អ្នកគាំទ្រតាមរយៈបទចម្រៀងថ្មីៗ និង ពីរោះៗរបស់នាងជាច្រើននៅក្នុងផលិតកម្មសានដេ ហើយពេលនេះតារាចម្រៀង វ័យក្មេងរូបនេះកាន់តែមានទីផ្សារមួយកម្រិតទៀត ក្រោយពីនាងកាន់តែមានសម្រស់ស្អាតក្រោយដកដែកពត់តម្រង់ធ្មេញ និង ការលេងស្ទីលតែងខ្លួនកាលីបជាងមុន ៕
រូបថត ៖ហ្វេសប៊ុក