អាយុជាង ១ ខែ កូនភ្លោះ ងួន ស្រីស កាន់តែទ្រលុកទ្រលន់ រីឯឈ្មោះវិញបែបចិនពីរោះកប់
គិតត្រឹមថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ រយៈពេល ១ ខែ ៧ ថ្ងៃ ហើយ ដែលអតីតតារាចម្រៀង ងួន ស្រីស សម្រាលកូនភ្លោះប្រុស ២ នាក់ យ៉ាងស្រស់ស្អាត ។
បើតាមការបង្ហោះរូបភាពជារឿយៗ របស់អតីតតារាចម្រៀង កូនកាត់ចិនរូបនេះ បានឲ្យឃើញថា កូនប្រុសភ្លោះរបស់អ្នកនាង ពិតជាទ្រលុកទ្រលន់មានព្រលឹងគួរឲ្យក្នាញ់ខ្លាំងណាស់ ។ រីឯឈ្មោះវិញនោះ ងួន ស្រីស បានដាក់ឈ្មោះយ៉ាងស័ក្តិសមនឹងទម្រង់មុខប៉ោងៗ ភ្នែកតូចៗកាត់ចិន ដោយម្នាក់ឈ្មោះ ជីងស៊ីង និង ម្នាក់ទៀតឈ្មោះ ជីងសឹង ។
គួរឲ្យដឹងថា មកដល់ពេលនេះ អតីតតារាចម្រៀង ងួន ស្រីស មានកូនចំនួន ៤ នាក់មកហើយដែរ ដោយក្នុងនោះ នាងមានកូនស្រីតែម្នាក់គត់ ជាកូនទី ២ ៕