តារាប្រុស ៣ ដួង រៀបការភរិយាអាយុបង តែស្រឡាញ់គ្នាខ្លាំង កំពុងមានសុភមង្គលពេញទី
ក្នុងពេលបច្ចុប្បន្ននេះមានគូស្នេហ៍ជាច្រើននៅក្នុងសង្គមយើងសព្វថ្ងៃមិនខ្វះទេដែលរៀបការកសាងគ្រួសារយ៉ាងមានសុភមង្គលពេញទី ជាមួយគូស្នេហ៍ដែលមានអាយុបង ជាក់ស្តែងដូចជាគូស្នេហ៍សិល្បករ ៣ ដួង ក្រោយសាងក្តីស្នេហ៍មានអាយុបងមក ពេលនេះកំពុងតែរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ និង ថែមទាំងចាយជិវិតរស់នៅយ៉ាងស៊ីវិល័យទៀតផង ។ ចងដឹងថាសិល្បករទាំង ៣ ដួងមាននរណាខ្លះ មកតាមដានទាំងអស់គ្នា ៖
១. ពិធីករ ជា វិបុល
មហាជនកន្លងមកក៏ធ្លាប់បានដឹងរួចមកហើយពី ចំណងស្នេហ៍របស់ពិធីកររូបសង្ហា ជា វិបុល ជាមួយភរិយាជាទីស្រឡាញ់អ្នកនាង គង់ សុជាតិ ។ ទោះបីជាលោកជា វិបុល មានអាយុតិចជាងភរិយាក៏ពិតមែន តែបើក្រឡេកទៅមើលពីជីវិតគូរបស់អ្នកទាំងពីឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរកាន់តែមានភាពផ្អែមល្ហែមជាមួយគ្នាកាន់តែខ្លាំង ។ ជាញឹកញាប់ លោក ជា វិបុល តែងតែនាំក្រុមគ្រួសារទៅកម្សាន្តនៅតាមរមណីដ្ឋាននានា និង តែងបង្ហាញពីក្ដីស្រឡាញ់ ពោលពាក្យផ្អែមល្ហែមទៅកាន់ភរិយានៅក្នុងបណ្ដាញសង្គមស្ទើរតែរាល់ថ្ងៃប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មីអ៊ីចឹង ។
២. តារាសម្ដែង ណាខុន
បើនិយាយពីតារាសម្ដែងរូបស្រស់ ណាខុន វិញ ទោះបីគូស្នេហ៍របស់លោកមានវ័យច្រើនជាងក៏ពិតមែន តែលោកពិតជាស្រឡាញ់គូស្នេហ៍ខ្លាំងណាស់ ។ ជារឿយៗអ្នកទាំងពីរតែបណ្ដើរគ្នាទៅចូលរួមក្នុងកម្មវិធីផ្សេងៗ ក៏ដូចជាមានដំណើរកម្សាន្តនៅតាមបណ្ដាខេត្តនានាហាក់មិនដែលឃ្លាតគ្នាមួយនាទីណាឡើយ ។ ពេលនេះដែរ គូស្នេហ៍នេះ កំពុងតែប្រើជិវិតរស់នៅជាមួយគ្នាប្រកបដោយសេចក្ដីសុខ និង សុភមង្គលមួយដែលគួរឱ្យច្រណែនណាស់ ។
៣. លោក អ៊ិន សុបញ្ញា (ផាណូ)
លោក អ៊ិន សុបញ្ញា ដែលមហាជនស្គាល់តែងហៅថា ផាណូ ត្រូវជាស្វាមីសំណព្វចិត្តរបស់តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ។ ក្រោយពីបានរៀបការជាមួយគ្នាអស់រយៈពេលជាង ៨ ឆ្នាំមកហើយ ទោះបីជាលោកមានអាយុតិចជាភរិយាជាច្រើនឆ្នាំក៏ពិតមែន តែប្ដីប្រពន្ធមួយគូនេះកំពុងតែមានក្ដីសុខជាមួយគ្នា ជាពិសេសលោក អ៊ិន សុផាណូ តែងត្រូវបានភរិយាសរសើរមិនដាច់ពីមាត់ថាលោកជាសា្វមីដែលល្អម្នាក់ពេញៗមាត់ជាសាធារណៈទៀតផង ៕