ក្រោយបង្ហាញមុខគូស្នេហ៍ថ្មី វ៉ាន់ នីឡា បែរជាជួបរឿងធ្វើឱ្យទ្រាំលែងបានមួយនេះ
ថ្មីៗនេះតារាចម្រៀងរូបស្រស់ វ៉ាន់ នីឡា បានបង្ហាញរូបភាពស្និទ្ធស្នាលជាមួយបុរសរូបសង្ហាម្នាក់ ដោយភ្ជាប់ជាមួយនូវសារយ៉ាងមានអត្ថន័យជ្រាលជ្រៅដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការសាទរគ្រប់ៗគ្នា កាលពីពេលកន្លង។ តែយ៉ាងណាក្នុងនោះ ក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួនបានរំឭកដល់អតីតដ៏ឈឺចាប់របស់នាងកាលពី ៥ ឆ្នាំមុន ក្នុងន័យឌឺដងឱ្យនាងមានការប្រុងប្រយ័ត្នកុំឱ្យមានរឿងកើតឡើងដូចកាលពីមុនទៀត ។
ក្រោយពីមានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូច បានយកអតីតរបស់ វ៉ាន់ នីឡា មករំឭកមិនចេះចប់ ស្រាប់តែតារាស្រីរូបនេះបញ្ចេញប្រតិកម្មបង្ហោះឆ្លើយតបវិញយ៉ាងធ្ងន់ៗថា៖ «ផ្ញើជូនមនុស្សមួយចំនួន ខ្ញំុដឹងខ្លួនថាខ្ញំុមានអតីតកាលមិនល្អ តែខ្ញំុអត់ដែរទៅឆក់ប្លន់ធ្វើបាបអ្នកណា ឬ មាត់ឆ្កែដូចពួកអ្នកដែលឌៀលត្មេះគេនោះទេ មានពេលយកពេលវេលានេះទៅឈឺឆ្អាលនឹងក្រពះខ្លួនឯងសិន ចាំមកវិភាគហែករឿងរបស់គេ ហើយកំុភ្លេចការពារកូនក្មួយស្រីអស់លោកឯងឱ្យបានល្អ ដើរឃ្វៀលគ្រប់វិនាទីក្រែងលោចិត្តទន់ជឿសម្ដីគេដូចខ្ញំុ បើសិនកូនក្មួយពួកលោកឯងជួបរឿងដូចខ្ញំុប្រហែលមួយៗទៅចងកហក់ទឹកងាប់បាត់អស់ហើយ ខ្ញំុអត់ចង់ជេរលើសហ្នឹងទេ ព្រោះមួយចំនួន fake profile ទោះជេរវា ក៏វាមិនចេះឈឺដែរ លុះត្រាតែរឿងនេះកើតឡើងលើគ្រួសារពួកគាត់ “ពួកមីសត្វអាសត្វអស់នេះ“»។
រឿងរ៉ាវនេះ កើតឡើងដោយសារកាលពីប្រមាណ ៥ ឆ្នាំមុន វ៉ាន់ នីឡា បានចែកផ្លូវជាមួយគូស្នេហ៍ចាស់ លោក កុយ សិទ្ធស័ក្តិ ជាមួយនឹងភាពចម្រូងចម្រាស់ដែលពេលនេះនាងក៏មិនទាន់បានទទួលយុត្តិធម៌ពីរឿងនោះផងដែរ ។ ចាប់តាំងពីពេលនោះមកតារារូបស្រស់ម្នាក់នេះកម្រ និង បង្ហាញរូបភាពកៀកកើយជាមួយបុរសណាម្នាក់ឡើយ តែនៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈកន្លងទៅ វ៉ាន់ នីឡា បានបង្ហាញរូបភាពស្និទ្ធស្នាលជាមួយបុរសម្នាក់អមដោយការបង្ហាញនូវការអរគុណ និង ក្តីស្រឡាញ់របស់នាងចំពោះបុរសម្នាក់នោះដោយគ្មានលក្ខខណ្ឌ ដែលបានចំណាយពេលវេលាជាមួយនាងកន្លងមក ៕