ឆ្នាំថ្មី ទូច ស្រីលក្ខណ៍ បោះទុនបើកក្លឹបហាត់ប្រាណមានលក្ខខណ្ឌ ក្រោយមានគ្រូកីឡាជាខ្នងបង្អែក
ឈានចូលឆ្នាំថ្មី ២០២១ នេះ ទូច ស្រីលក្ខណ៍ បានបោះទុនបើករបរថ្មីបន្ថែមដែលទើបចាប់ដំណើរការកាលពីពេលថ្មីៗនេះ ហើយការបង្កើតមុខរបរថ្មីរបស់តារាចម្រៀងរូបនេះត្រូវបានគេសង្ស័យថា ក្រោយពីនាងមានទំនាក់ទំនងស្អិតល្មួតជាមួយគ្រូកីឡាសាច់ដុំធំៗដែលតែងបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាកន្លងមក ។
ពេលនេះដែរ ទូច ស្រីលក្ខណ៍ ហាក់បង្ហាញភាពស្រស់ស្រាយ និង រឹងមាំឡើងវិញ ក្រោយពីជួបរឿងឈឺចាប់កន្លងមក ហើយពេលនេះដែរនាងក៏ចាប់ផ្តើមបង្កើតមុខរបរថ្មីដែលត្រូវគេដឹងថាជាក្លឹបហាត់ប្រាណ តែអ្វីដែលចាប់អារម្មណ៍បើទោះទើបបង្កើតក្លឹបថ្មីសន្លាងក៏ពិតមែន តែ ទូច ស្រីលក្ខណ៍ បានរៀបរាប់យ៉ាងលម្អិតចំពោះអ្នកដែលចូលហាត់នៅក្លឹបរបស់នាង ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ។
ទូច ស្រីលក្ខណ៍ បានលើកឡើងថា ក្លឹបហាត់ប្រាណរបស់នាងជិតបេីកហេីយ តែសុំយកតែអ្នកហាត់ច្បាស់លាស់ហាមមកហាត់ដោយគ្រាន់តែចង់ថត និង ឡាយ ។ មិនតែប៉ុណ្ណោះនាងសុំមិនទទួលយកអ្នកដែលមកដោយគ្រាន់តែបញ្ចេញសុដន ហើយអ្វីដែលសំខាន់នោះនាងសុំមិនទទួលអ្នកដែលមានគ្រួសារហើយ តែចង់យកក្លឹបនាងធ្វើជាទីកន្លែងញ៉ែគ្នា ។ ការបញ្ជាក់ចំៗបែបចាក់ដោតរបស់ ទូច ស្រីលក្ខណ៍ បានធ្វើឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមចាប់អារម្មណ៍ និង គាំទ្រគ្រប់គ្នា ។
ជាមួយនឹងការបើកក្លឹបហាត់ប្រាណរបស់ ទូច ស្រីលក្ខណ៍ បានធ្វើឱ្យមានការលើកឡើងស្ទើរគ្រប់គ្នាថា មូលហេតុ ទូច ស្រីក្ខណ៍ បើករបរនេះដោយសារនាងមានដៃគូយល់ចិត្តគ្រូកីឡាជាខ្នងបង្អែក ដែលមានការសង្ស័យថាអ្នកទាំងពីរមានសម្ពន្ធភាពពិសេសផងដែរ ។ សម្រាប់ឆ្នាំថ្មីនេះ ទូច ស្រីលក្ខណ៍ ក៏ក្តោបបានតំណែងជាតួសំខាន់មួយនៅក្នុងខ្សែរឿងភាគរបស់ទូរទស្សន៍ស៊ីធីអិន ដោយនាងសម្តែងជាតួអ្នកម្តាយដែលមានភាពរឹងមាំដែលត្រូវសាច់រឿងរបស់នាងផ្ទាល់តែម្តង ៕